leftcenterrightdel
នាវាវៀតណាមទៅត្រួតពិនិត្យសហព័ន្ធនេសាទនៅលើឈូងសមុទ្រ Bac Bo រវាងវៀតណាម និងចិនលើកទី២ ឆ្នាំ២០១៨

ក្រុមចម្រុះទៅត្រួតពិនិត្យលើកនេះបានទៅពិនិត្យនៅតំបន់នេសាទរួមចំនួន ៩ កន្លែងនៅឈូងសមុទ្រ Bac Bo។ តាមគម្រោង ការត្រួតពិនិត្យលើកនេះមានសកម្មភាពដូចជា៖ កិច្ចពិភាក្សាការងាររបស់កងឆ្មាំសមុទ្រនៃប្រទេសទាំងពីរវៀតណាមនិងចិន ជំនួបសម្ដែងការគួរសមនៅលើសមុទ្រ ការត្រួតពិនិត្យនាវារបស់អ្នកនេសាទ ការរក្សាសណ្ដាប់ធ្នាប់នៅតំបន់នេសាទរួម ការឃោសនាអំពីបទកំណត់សកម្មភាពនៅលើសមុទ្រ ការសហការហ្វឹកហាត់ស្វែងរក សង្គ្រោះក្នុងតំបន់នេសាទរួម។ ក្នុងដំណើរនេះ កងកម្លាំងឆ្មាំសមុទ្រនៃប្រទេសទាំងពីរនឹងលែងពូជត្រីជាង ៥០ ពាន់ក្បាលនៅកន្លែងត្រួតពិនិត្យទី១ ដែលជាប់តំបន់កោះ Bach Long Vi (វៀតណាម)៕

បកប្រែដោយ Thuy Anh