leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Hu Weihua នាយរងសេនាធិការកងនាវា Nan Hai បានអញ្ជើញចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូវៀតណាមនៅឯកំពង់ផែ Zhan Jiang

ក្នុងអំឡុងពេលដែលប្រព្រឹត្តទៅការធ្វើសមយុទ្ធនេះ ភាគីនានានឹងចូលរួមកសាងផែនការតាមផ្នែកនិមួយៗដែលនឹងធ្វើសមយុទ្ធនៅលើសមុទ្រ ហើយប្រទេសនានានឹងចាត់នាយទាហានបញ្ជាការតាមផ្នែកនិមួយៗ ឡើងបកស្រាយពីផែនការហ្វឹកហ្វឺន ផែនការវិទ្យុទាក់ទង និងការកំណត់សុវត្តិភាពជាដើម។ ដំណាក់កាលការធ្វើសមយុទ្ធជាក់ស្តែងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែតុលា។ ក្នុងក្របខ័ណ្ឌនៃការធ្វើសមយុទ្រលើកនេះនៅមានសកម្មភាពជាច្រើនទៀតផង ដូចជា៖ សិក្ខាសាលាស្តីពីជ្រមុជទឹក សិក្ខាសាលាស្តីពីពេទ្យយោធា និងការប្រកួតកីឡាជាដើម។

នារសៀលថ្ងៃទី២១ដដែល លោកវរសេនីយ៍ឯក Le Hong Chien ប្រធាននៃគណៈប្រតិភូនាវា០១៥-Tran Hung Dao បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោកឧត្តមសេនីត្រី Wang Zaijie  នាយសេនាធិការកងនាវា Nan Hai។

ពីមុននោះ ក្នុងដំណើរការពីប្រទេសកូរ៉េខាងត្បូងទៅកាន់ប្រទេសចិន នាវាចំនួន៣ រួមមាន នាវាលេខ០១៥-Tran Hung Dao, នាវា RSS Stalwart (Singapore) និងនាវា Daruttaqwa (Brunei) បានរៀបចំការហ្វឹកហាត់ស្តីពីការកសាង និងផ្លាស់ប្តូររូបភាពនៃការរៀបកម្លាំងលើសមុទ្រ ការពិនិត្យមើលទិន្នន័យដែលបានផ្តល់ដោយប្រភពពន្លឺភ្លើង និងការបកស្រាយអក្សរសម្ងាត់៕

បកប្រែដោយ Duy Hoan