ក្នុងកិច្ចប្រជុំនោះមានការចូលរួមពីរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងបណ្តាប្រទេសដៃគូរួមមានអូស្រ្តាលី នូវែលសេឡង់ ចិន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា អាមេរិក និងរុស្ស៊ី។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំ ADMM+ លើកទី ៥ ។

អង្គប្រជុំបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាសន្តិសុខ ការពារជាតិនៅក្នុងតំបន់ និងនៅលើពិភពលោក។ ប្រធានគណៈប្រតិភូទាំងឡាយបានផ្លាស់ប្តូរទស្សនៈស្តីពីការប្រឆាំងអំពើភេរវកម្ម និងវិធានការនានាដើម្បីកសាងទំនុកទុកចិត្ត ហើយបានសម្តែងនូវការយកចិត្តទុកដាក់អំពីការវិវត្តន៍ថ្មីៗនៅលើឧបទ្វីបកូរ៉េ។ ពីមុននោះ តំណាងប្រទេសសិង្ហបុរីបានបង្ហាញឯកសារស្តីពីទស្សនាទាន "ខ្លួនទីពឹងខ្លួន ការទប់ទល់ និងការស្តាឡើងវិញ" (3R) នូវការប្រឆាំងអំពើភេរវកម្ម។ បញ្ហាប្រឈមនៃសន្តិសុខមិនមែនប្រពៃណីផ្សេងទៀតដូចជាសន្តិសុខតាមអ៊ីនធឺរណេត ជំនួយមនុស្សធម៌ ការជួយសង្គ្រោះពីគ្រោះមហន្តរាយ ឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀនក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich នៅ​កិច្ច​ប្រ​ជុំ ​ADMM+ លើកទី៥

សន្ដិសុខសមុទ្រគឺជាប្រធានបទមួយដែលត្រូវបានពិភាក្សាយ៉ាងច្រើននៅ ADMM+ លើកទី៥នេះ។ កិច្ចប្រជុំបានកត់សម្គាល់លើកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក ADMM+ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើសន្តិសុខសមុទ្រ។ នៅក្នុងកិច្ចប្រជុំនេះដែរ ប្រទេសជាច្រើនបានសង្កត់ធ្ងន់លើការអនុលោមទៅតាមច្បាប់អន្តរជាតិក្នុងជម្លោះនៅសមុទ្រ ព្រមទាំងគាំទ្រចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

ស្តីពីបញ្ហាសមុទ្រខាងកើត អង្គប្រជុំបានបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឈានដល់សម្រេចក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើតនាពេលឆាប់ខាងមុខនេះ បន្ទាប់ពីអាស៊ាន និងចិនបានឯកភាពគ្នាលើសេចក្តីព្រាងតែមួយគត់សម្រាប់ COC ដែលមានគោលបំណងកសាងទំនុទុកកចិត្ត រក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។

ថ្លែងនៅក្នុងកិច្ចប្រជុំ ADMM+ លើកទី ៥ នេះ លោករដ្ឋមន្រ្តី Ngo Xuan Lich បានឯកភាពចំពោះរាល់មតិយោបល់ដែលបានចែករំលែកនៅកិច្ចប្រជុំស្តីពីការប្រឆាំងភេរវកម្ម និងការចាំបាច់ត្រូវអនុវត្តវិធានការនានាដើម្បីកសាងទំនុកទុកកចិត្ត។ លោករដ្ឋមន្រ្តី Ngo Xuan Lich ឲ្យដឹងថា ការគំរាមកំហែងនៃអំពើភេរវកម្មអន្តរជាតិកាន់តែច្រើនឡើងៗ នៅក្នុងតំបន់ជាច្រើន រួមទាំងតំបន់អាស៊ីអាគ្នេយ៍។ ក៏ប៉ុន្តែការដោះស្រាយបញ្ហាភេរវកម្មបានទៅហួសពីសមត្ថភាពរបស់ប្រទេសនិមួយៗ ទាមទារឱ្យមានដំណោះស្រាយកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយមួយដោយឈរលើមូលដ្ឋាននៃទំនុកទុកចិត្តគ្នាទៅវិញទៅមក។ លោករដ្ឋមន្រ្តី Ngo Xuan Lich បានអះអាងថា វៀតណាមគាំទ្រចំពោះការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ និងពង្រីកកិច្ចសហការក្នុងការទប់ស្កាត់រាល់សកម្មភាពភេរវកម្មគ្រប់រូបភាព និងដោះស្រាយអំពើភេរវកម្មជាដាច់ខាត។

ស្តីពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃADM+ លោករដ្ឋមន្រ្តី Ngo Xuan Lich បានសង្កត់ធ្ងន់លើការរក្សាបាននូវការយល់ស្របគ្នា និងតួនាទីជាស្នូលរបស់អាស៊ានក្នុងរាល់យន្តការនៃកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខក្នុងតំបន់ និងការទទួលខុសត្រូវរបស់បណ្តាប្រទេសជាដៃគូ។ លោករដ្ឋមន្រ្តី Ngo Xuan Lich ឲ្យដឹងថា អាស៊ានគួរតែបង្កើនប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការក្នុងADMM+ តាមរយៈការបង្កើតបណ្តាញនៃបណ្តាមជ្ឍមណ្ឌលសម្របសម្រួលតំបន់លើវិស័យចំនួន៧នៃកិច្ចសហប្រតិបត្តិការដែលកំពុងអនុវត្តនៅ ADMM+៕

បកប្រែដោយ Thanh Cong