អញ្ជើញចូលរួមកិច្ចប្រជុំមានរដ្ឋមន្រ្តីក្រសួងការពារជាតិ ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសអាស៊ានទាំង១០ និងអគ្គលេខាធិការរងអាស៊ាន លោក Hoang Anh Tuan។ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអញ្ជើញចូលរួមកិច្ចប្រជុំ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ទៅលើខ្លឹមសារពីរដែលមានផលប៉ះពាល់ជាច្រើនដល់ការអភិវឌ្ឍរបស់អាស៊ាន។ ទន្ទឹមនឹងនោះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានគូសបញ្ជាក់ពីសារៈសំខាន់របស់សមុទ្រខាងកើតចំពោះសន្តិភាព ស្ថិរភាព វិបុលភាព សុវត្ថិភាព សេរីភាពខាងនាវាចរណ៍ និងអាកាសចរនៅក្នុងតំបន់ និងនៅលើពិភពលោក។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានវាយតំលៃខ្ពស់ចំពោះការខិតខំរបស់ចិនក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាននៅពេលកន្លងមក។ ភាគីទាំងពីរបានអនុម័តលើក្របខ័ណ្ឌនៃក្រមប្រតិបត្តិតំបន់ក្នុងសមុទ្រខាងកើត (COC) និងពិភាក្សាអំពីខ្លឹមសារ COC។
នាថ្ងៃត្រង់ថ្ងៃទី១៩ តុលា ប្រធានគណៈប្រតិភូទាំងឡាយបានចុះហត្ថលេខាលើសេចក្តីថ្លែងការរួមរបស់ ADMM-12 ។ សេចក្តីថ្លែងការរួមបានបញ្ជាក់សារជាថ្មីលើសារៈសំខាន់របស់ការរក្សា និងជម្រុញសន្តិភាព ស្ថិរភាព សន្តិសុខ និងសេរីភាពខាងនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត និងការបង្កើនទំនុកទុកចិត្ត ក្នុងការអនុវត្តសកម្មភាព ចៀសវាងសកម្មភាពដែលធ្វើឱ្យស្ថានភាពកើតស្មុគស្មាញថែមទៀត និងដោះស្រាយជម្លោះដោយសន្តិវិធី៕
បកប្រែដោយ Thuy Anh
Type the code from the image