leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Chiem ទទួល​ជួប​លោក Abdukhakimov IA

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Le Chiem បានសង្កត់ធ្ងន់ថា វៀតណាម និងអ៊ូសបេគីស្ថានមានទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អប្រសើ។ អ៊ូសបេគីស្ថានបានផ្តល់ឱ្យប្រជាជនវៀតណាមនូវជំនួយប្រកបដោយប្រសិទ្ធភាពក្នុងការតស៊ូដើម្បីឯករាជ្យពីមុនមក ក៏ដូចជានៅក្នុងកិច្ចការសាងប្រទេសនាបច្ចុប្បន្ននេះ ជាពិសេសអ៊ូសបេគីស្ថានបានជួយបណ្តុះបណ្តាលកម្មាភិបាលវៀតណាមរាប់ពាន់នាក់ និងគាំទ្រវៀតណាមជាបេក្ខភាពសម្រាប់មុខ​តំណែងសមាជិកក្រុមប្រឹក្សាសិទ្ធមនុស្ស នៃអង្គការសហប្រជាជាតិសំរាប់អាណត្តិឆ្នាំ២០១៤-២០១៦ និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រាប់អាណត្តិឆ្នាំ​២០១៣​-​២០១៧​ ។ លោកឧត្តមសេនីយ៍ឯក Le Chiem ឲ្យដឹងថា ក្នុងបរិបទនៃទំនាក់ទំនងការពារជាតិរវាងវៀតណាម និងអ៊ូបេគីស្ថានមិនទាន់បានបង្កើតជាផ្លូវការនោះទេ ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូពិតជាមានសារៈសំខាន់ណាស់ក្នុងការដាក់គ្រឹះនៃកិច្ចសហប្រតិបត្តិការរវាងអយ្យការយោធានៃប្រទេសទាំងពីរវៀតណាម និងអ៊ូសបេគីស្ថាន។

ចំពោះលោក Abdukhakimov I.A វិញបានឲ្យដឹងថា អ៊ូសបេគីស្ថានចង់បង្កើត និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាម ជាពិសេសក្នុងវិស័យបណ្តុះបណ្តាល និងបច្ចេកទេសយោធា។ លើសពីនេះទៀត លោក Abdukhakimov I.A ក៏បានបញ្ជាក់ដែរថា អយ្យការយោធាអ៊ូបេគីស្ថានចង់បង្កើនការយល់ដឹង និងរួមគ្នាពិភាក្សាលើទិសដៅ និងវិធានការដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាមួយអយ្យការយោធាវៀតណាមនាពេលខាងមុខនេះ៕

បកប្រែដោយ Duy Hoan