លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស​វៀត​ណាម និងជាប្រធាននៃគណៈដឹកនាំរបស់ក្រសួងការពារប្រទេសស្តីពីការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ រួមជាមួយថ្នាក់ដឹកនាំនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម នាយកដ្ឋានពេទ្យយោធា យោធភូមិភាគទី៧ មន្ទីពេទ្យយោធា១៧៥ ... ត្រូវបានអញ្ជើញមកសួរសុខទុក្ខ លើកទឹកចិត្ត និងជូនដំណើរក្រុមគ្រូពេទ្យ នៃកងពេទ្យកម្រិត២ លេខ១។

 

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ជូនដំណើរកម្មាភិបាល គ្រូពេទ្យនៃកងពេទ្យកំរិត២ លេខ១ ឡើងយន្ដហោះ

ក្រុមកម្មាភិបាល គ្រូពេទ្យចំនួន៣១នាក់ នៃកងពេទ្យកម្រិត២ លេខ១ ដែលចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពលើកនេះ បានធ្វើបែបបទឆ្លងដែនរួចហើយ និងថតរូបទុកជាអនុស្សាវរីយ៍មុនពេលឡើងយន្តហោះ C-17 របស់កងទ័ពអាកាសអូស្ត្រាលី។ រាយការណ៍អំពីការដាក់ពង្រាយកម្មាភិបាល គ្រូពេទ្យ​នៅប្រទេសស៊ូដង់ខាងត្បូងក្រោយពីការចេញដំណើរលើកទី១មក លោកវរសេនីយ៍ឯក Hoang Kim Phung ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមអោយដឹងថា កម្មាភិបាល និង​គ្រូពេទ្យមានការស្នាក់នៅ ហូបចុកប្រកបដោយស្ថិរភាពហើយ រួមទាំងបានទទួលភូមិសាស្ត្រ និងទទួលសម្ភារៈបរិក្ខារពីកងពេទ្យកម្រិត២ នៃកងទ័ពអង់សគ្លេសហើយដែរ។ ការត្រៀមរៀបចំសម្រាប់ការចេញដំណើរលើកទី២នេះ ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ កម្មាភិបាល និងយុទ្ធជនទាំងអស់ប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញភារកិច្ចនៅពេលទៅដល់នៅភូមិសាស្រ្តនៃគណៈបេសកកម្ម។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសួរសុខទុក្ខ និងលើកទឹកចិត្តដល់កម្មាភិបាល គ្រូពេទ្យ ហើយលោកបានស្នើឲ្យនាយកដ្ឋានរក្សាសន្តិភាពវៀតណាមគួរតែយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារនៃកម្មាភិបាល គ្រូពេទ្យដែលកំពុងបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសម្តែងនូវការសប្បាយរីករាយយ៉ាងក្រៃលែងដោយយើញថា ការចេញដំណើរលើកទី១ដែលប្រព្រឹត្តទៅនៅថ្ងៃពី១ ខែតុលា ឆ្នាំ២០១៨មក កម្មាភិបាល និងគ្រូពេទ្យវៀតណាមនៅពេលទៅដល់ប្រទេសស៊ូដង់ខាងត្បូងបានរៀបចំការរស់នៅប្រកបដោយស្ថិរភាព និងក៏បានចាប់ផ្តើមអនុវត្តភារកិច្ចហើយដែរ ដែលទទួលបានការវាយតំលៃខ្ពស់ពីសំណាក់មតិសាធារណៈអន្តរជាតិ។ ក្នុងការចេញដំណើរលើកទី២នេះ កម្មាភិបាល និងគ្រូពេទ្យនាពេលទៅដល់គណៈបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូងត្រូវការខិតខំប្រឹងប្រែង រួមជាមួយនឹងកងកម្លាំងដែលចេញដំណើរលើកទី១ ដើម្បី​រៀបចំការស្នាក់នៅប្រកបដោយស្ថិរភាព អនុវត្តភារកិច្ចដែលបានប្រគល់ឲ្យ ធានាសន្តិសុខសុវត្ថិភាព ខិតខំប្រឹងប្រែងដើម្បីយកឈ្នះការលំបាក សម្រេចបានល្អនូវភារកិច្ចនៅតំបន់ដែលឆ្ងាយពីប្រទេស សក្ដិសមនឹងការជឿទុកចិត្តរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជន រក្សានិងលើកកំពស់ប្រពៃណី រូបភាពរបស់កងទ័ពវៀតណាមក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ៕

បកប្រែដោយ Duy Hoan