leftcenterrightdel
លោកឧត្តមនាវីទោ Pham Hoai Nam ទៅលើកទឹកចិត្តក្រុមបេសកកម្ម និងនាវាលេខ១០៥ កំពុងបំពេញភារកិច្ចទាក់ទងបរទេសលើវិស័យការពារជាតិ

លោកនាយ​ឧត្តមនាវី Sim Seung-Seob បានថ្លែងអំណរគុណចំពោះការដែលកងទ័ពជើងទឹកវៀតណាមបានចាត់បញ្ជូននាវាពីរ និងគណៈប្រតិភូទៅចូលរួមពិធីត្រួតពលនាវាអន្តរជាតិដែលរៀបចំដោយទ័ពជើងទឹកកូរ៉េខាងត្បូង រួមចំណែកដល់ភាពជោគជ័យនៃសកម្មភាពរំលឹកខួបលើកទី៧០ ទិវាបង្កើតកងទ័ពកូរ៉េខាងត្បូង។

leftcenterrightdel
លោកឧត្តមនាវីទោ Pham Hoai Nam ជូនអំណោយដល់លោកនាយ​ឧត្តមនាវី Sim Seung-Seob

មេបញ្ជាការទ័ពជើងទឹកវៀតណាមបានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភដែលទ័ពជើងទឹកនិយាយដោយឡែក និងកងទ័ពកូរ៉េខាងត្បូងនិយាយរួមជូនដល់កងទ័ពជើងទឹកវៀតណាមនៅពេលកន្លងមក។ លោកឧត្តមនាវីទោ Pham Hoai Nam ចាត់ទុកថា ទំនាក់ទំនងរវាងទ័ពជើងទឹកនៃប្រទេសទាំងពីរបានអភិវឌ្ឍសមស្របនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានរំពឹងថា ទ័ពជើងទឹកនៃប្រទេសទាំងពីរនឹងបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ ការជួបប្រាស្រ័យ និងកិច្ចសន្ទនារវាងទ័ពជើងទឹកនៃប្រទេសទាំងពីរ ដើម្បីដោះស្រាយឲ្យទាន់វេលាបញ្ហានានាដែលភាគីទាំងពីររួមគ្នាយកចិត្តទុកដាក់។

leftcenterrightdel
ក្រុមកម្មាភិបាលទ័ពជើងទឹកវៀតណាមនិងកូរ៉េខាងត្បូងថតរូបជាមួយគ្នា

នារសៀលថ្ងៃដដែល មេបញ្ជការទ័ពជើងទឹកនៃប្រទេសទាំងពីរវៀតណាមនិងកូរ៉េខាងត្បូងបានទៅទស្សនា និងចូលរួមពិធីជប់លៀងនៅលើនាវាលេខ០១៥ - Tran Hung Dao របស់ទ័ពជើងទឹកវៀតណាម៕

បកប្រែដោយ Thuy Anh