leftcenterrightdel
ពិធីជូនដំណើរនាវាកងឆ្មាំសមុទ្រលេខ៨០០១ នៅកំពង់ផែ Chennai

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច និងជួបជុំផ្លាស់ប្តូរជាមួយបញ្ជាការដ្ឋានតំបន់ខាងកើត នៃកងឆ្មាំការពារឆ្នេរសមុទ្រឥណ្ឌា ក្រុមបេសកកម្ម កម្មាភិបាល នាយទាហាន និងបុគ្គលិកនាវាកងឆ្មាំសមុទ្រលេខ៨០០១ មានសកម្មភាពដ៏សំខាន់ៗជាច្រើន​ដូចជា៖ ជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ខាងកើត នៃកងឆ្មាំការពារឆ្នេរសមុទ្រឥណ្ឌា; ពិភាក្សាអំពីបញ្ហាទាក់ទងនឹងដំណើរការរបស់នាវាកងឆ្មាំសមុទ្រលេខ៨០០១ និងវិធានការនានាសំដៅជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងការអនុវត្តច្បាប់នៅសមុទ្រ; និងទស្សនាមជ្ឈមណ្ឌលសង្រ្គោះ Chennai។ល។ ជាពិសេស នាវាកងឆ្មាំសមុទ្រលេខ៨០០១ បានបំពេញល្អភារកិច្ចហ្វឹកហាត់ស្វែងរក និងសង្គ្រោះ។ល។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានរៀបចំការផ្លាស់ប្ដូរវប្បធម៌ សិល្បៈ ការប្រកួតកីឡាជាមិត្តភាព ទស្សនានាវាគ្នាទៅវិញទៅមក ដើម្បីជម្រុញការយល់ដឹងគ្នាទៅវិញទៅមក។

leftcenterrightdel
ក្រុមបេសកកម្ម កម្មាភិបាល និងនាយទាហានរបស់នាវាកងឆ្មាំសមុទ្រលេខ៨០០១

នេះគឺជាដំណើរទស្សនកិច្ចដំបូងបង្អស់នៅឥណ្ឌារបស់កងកំលាំងការពារឆ្នេរសមុទ្រវៀតណាម និងជារបត់មួយក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការ សាមគ្គីភាព មិត្តភាពរវាងកម្លាំងកងឆ្មាំសមុទ្រវៀតណាមជាមួយកងឆ្មាំការពារឆ្នេរសមុទ្រឥណ្ឌា។ ភាពជោគជ័យនៃដំណើរទស្សនកិច្ចនេះក៏បានបញ្ជាក់លើគោលដៅរួមរបស់ភាគីទាំងពីរក្នុងការធានាសន្តិសុខ សុវត្ថិភាព នាវាចរណ៍របស់ប្រទេសនិមួយៗ និងនៅតំបន់ទៀតផង៕

បកប្រែដោយ Thanh Cong