leftcenterrightdel
មេបញ្ជការកងទ័ពជើងទឹកនៃបណ្តាប្រទេសនៅតំបន់ប៉ាស៊ីហ្វិកភាគខាងលិចថតរូបទុកជាអនុស្សាវរីយ៍ជុំគ្នា

ថ្លែងក្នុងពិធីបើក លោកនាយ​ឧត្តមនាវី Sim Seung-Seob មេបញ្ជាការកងទ័ពជើងទឹកកូរ៉េខាងត្បូង បានវាយតំលៃខ្ពស់ចំពោះយន្តការសហប្រតិបត្តិការរបស់ WPNS ។ លោកបានបញ្ជាក់ថា WPNS បានបង្ហាញពីឥទ្ធិពលរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាប្រឈមអំពីសន្តិសុខនៃការធ្វើនាវាចរណ៍តាមសមុទ្រនាបច្ចុប្បន្ននេះ។ មេបញ្ជាការកងទ័ពជើងទឹកកូរ៉េខាងត្បូងបន្តថាតំបន់ប៉ាស៊ីហ្វិកភាគខាងលិចគឺជាតំបន់អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ដូច្នេះ វាត្រូវការសន្តិភាព និងស្ថិរភាព។ ដើម្បីសំរេចបាននូវគោលដៅនោះ កងទ័ពជើងទឹកនៃបណ្តាប្រទេសគួរតែសហការយ៉ាងជិតស្និទ្ធដើម្បីអនុវត្តគំនិតផ្តួចផ្តើមក្នុងការរក្សាសន្តិភាព និងការទប់ទល់ទៅនឹងការគំរាមកំហែងដល់សន្តិសុខនៃការធ្វើនាវាចរណ៍តាមសមុទ្រ ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។

ក្រោមប្រធានបទ "ដើម្បីសន្តិភាពនៅតំបន់ប៉ាស៊ីហ្វិកភាគខាងលិច" WPNS-16 បានវាយតំលៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលបណ្តាប្រទេសបានអនុវត្តនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ក្នុងជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ។ ប្រទេសជាសមាជិកទាំងឡាយបានផ្តោតសំខាន់លើបញ្ហានានាដូចជា ការប្រើប្រាស់ “ក្រមសំរាប់ការប៉ះទង្គិចគ្នានៅសមុទ្រដោយមិនបានគ្រោងទុក ឬដោយចៃដន្យ (Code for Unplanned Encounters at Sea- Cues) ការណែនាំអំពីរបៀបធ្វើសកម្មភាពទប់ទល់នឹងគ្រោះមហន្តរាយរបស់ WPNS ការប្រឆាំងភេរវកម្ម និងសកម្មភាពនានាដែលទាក់ទិននឹងវិស័យសុខាភិបាលយោធា និងការរក្សាសន្តិភាពជាដើម។

បណ្តាប្រទេសក៏បានប្រកាសអំពីសកម្មភាពពហុភាគីនានាដែលគ្រោងទុកនឹងធ្វើឡើងនាពេលខាងមុខនេះ។ ជាពិសេស កងទ័ពជើងទឹកវៀតណាមនឹងរៀបចំព្រឹត្តិការណ៍ធំៗ មួយចំនួននៅឆ្នាំ ២០២០ ជាឆ្នាំដែលវៀតណាមកាន់តួនាទីជាប្រធានអាស៊ាន ក្នុងនោះមានការរៀបចំត្រួតពលនាវាអន្ដរជាតិនៅលើដែនសមុទ្រនៃទីក្រុង Nha Trang ខេត្ត Khanh Hoa (ភាកកណ្តាលវៀតណាម) ក្នុងឱកាសរំលឹកខួបលើកទី ៦៥ នៃការបង្កើតកងទ័ពជើងទឹកប្រជាជនវៀតណាម៕

បកប្រែដោយ Duy Hoan