leftcenterrightdel
លោកឧត្តមនាវីទោ Pham Hoai Nam ទទួលជួបទ្វេភាគីជាមួយឧត្តមនាវីឯក Murakawa

ក្នុងជំនួប  លោក Murakawa បានចាត់ទុកថា កងទ័ពជើងទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការរវាងជប៉ុន និងវៀតណាម។

leftcenterrightdel
បញ្ជាការដ្ឋានទ័ពជើងទឹកវៀតណាមជូនអំណោយដល់កម្លាំងការពារឆ្នេរសមុទ្រជប៉ុន

លោក Pham Hoai Nam រំពឹងថា នឹងមាននាវាកងទ័ព​ជើង​ទឹក​របស់​ប្រ​ទេស​ជប៉ុនជាច្រើនថែមទៀតមកបំពេញទស្សនកិច្ចនៅវៀតណាម ព្រមទាំងកង​ទ័ពជើងទឹកនៃប្រទេសទាំងពីរបន្តបង្កើនការផ្លាស់ប្តូរ សហការនៅគ្រប់ជាន់ថ្នាក់ រួមចំណែកជម្រុញការយល់ដឹងគ្នាទៅវិញទៅមក ដើម្បីការអនុវត្តសេរីភាពខាងនាវាចរណ៍ រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

leftcenterrightdel
លោកឧត្តមនាវីទោ Pham Hoai Nam ទទួលជួបលោកឧត្តមនាវីទោ Karambir Singh

ក្នុងជំនួបជាមួយលោកឧត្តមនាវីទោ Karambir Singh លោក Pham Hoai Nam ស្នើឲ្យទ័ពជើងទឹកនៃប្រទេសទាំងពីរបន្តរក្សាការអនុវត្តយន្តការពិគ្រោះយោបល់រវាងកង​ទ័ពជើងទឹកនៃប្រទេសទាំងពីរ ដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាពនៅពេលកន្លងមក។

leftcenterrightdel
កងទ័ពជើងទឹកសមុទ្រឥណ្ឌាខាងកើតជូនអំណោយដល់បញ្ជាការដ្ឋានទ័ពជើងទឹកវៀតណាម

លោកឧត្តមនាវីទោ Karambir Singh មានបំណងថា ប្រទេសទាំងពីរបន្តយន្តការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ផ្លាស់ប្ដូរព័ត៌មាន និងចាត់ទុកថា ការបង្វឹកបង្ហាត់ជាមួយគ្នានឹងជាមូលដ្ឋានសម្រាប់ជម្រុញទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការរវាងទ័ពជើងនៃប្រទេសទាំងពីរនៅពេលខាងមុខនេះ៕

បកប្រែដោយ Thuy Anh