leftcenterrightdel
លោក​ឧត្តមសេនីយ៍ឯក Pham Ngoc Minh ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ទោ Yu.M.Staviskiy 

នៅជំនួបនេះ លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh ឲ្យដឹងថា នៅឆ្នាំ២០១៧ ក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិរុស្ស៊ីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ដែលជាមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិឲ្យកាន់តែរីកចម្រើន និងប្រកបដោយប្រសិទ្ធភាពថែមទៀត។

លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh បានស្នើរថា នាពេលខាងមុខ ភាគីទាំងពីរបន្តផ្លាស់ប្តូរគណៈប្រតិភូគ្រាប់ជាន់ថ្នាក់ក្នុងវិស័យរក្សាសន្តិភាព   បង្កើនការផ្លាស់ប្តូរព័ត៌មាន ផ្លាស់ប្តូរបទពិសោធន៍ និងផ្លាស់ប្តូរមុខជំនាញក្នុងវិស័យរក្សាសន្តិភាព ជាពិសេសក្នុងការហ្វឹកហ្វឺន ដើម្បីលើកកម្ពស់សមត្ថភាពរបស់កម្មាភិបាលក្នុងវិស័យរក្សាសន្តិភាព  ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិស្វកម្មរវាងប្រទេសទាំងពីរនាពេលខាងមុខនេះផងដែរ។

ឯកភាពនឹងសំណើររបស់លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh លោកឧត្តមសេនីយ៍ទោ Yu.M.Staviskiy បញ្ជាក់ថា ប្រទេសរុស្ស៊ីត្រៀមខ្លួនជាស្រេច ដើម្បីជួយគាំទ្រ និងចែកបទពិសោធន៍ជាមួយវៀតណាមលើវិស័យរក្សាសន្តិភាព ដែលក្នុងនោះនឹងជួយផ្តល់យោបល់ឲ្យវៀតណាម ដើម្បីឆាប់ដាក់ពង្រាយកងអនុសេនាធំវិស្វកម្មរក្សាសន្តិភាពនៅគណៈបេសកកម្មសមស្របមួយ នាខាងមុខនេះ៕

បកប្រែដោយ Thanh Cong