លោកនាយឧត្តមសេនីយ៍ នាង ផាត បានសម្ដែងនូវការដឹងគុណយ៉ាង​ជ្រាល​ជ្រៅ​ចំពោះការ​ជួយ​ឧបត្ថម្ភ​ពីរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាមសម្រាប់​ការកសាង និងអភិវឌ្ឍរបស់​ប្រទេសកម្ពុជានិយាយរួម និងកងយោធពលខេមរភូមិន្ទនិយាយដោយឡែក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Luong Cuong និងលោកនាយឧត្តមសេនីយ៍ នាង ផាត

លោកឧត្តមសេនីយ៍ឯក Luong Cuong បញ្ជាក់ថា វៀតណាមនិងកម្ពុជាគឺជាប្រទេសជិតខាង ដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពយ៉ាងជិតស្និទ្ធ មានទំនុកទុកចិត្ត និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ។ បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមយកចិត្តទុកយ៉ាងខ្លាំងដល់ការរក្សា ពង្រឹងនិងពង្រីកទំនាក់ទំនងដ៏ល្អប្រសើរនេះ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

នៅ​ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីការអភិវឌ្ឍលើ​វិ​ស័យ​សេដ្ឋកិច្ច នយោបាយ ការពារជាតិ សន្តិសុខ របស់ប្រទេសទាំងពីរ និងពិភាក្សាអំពីបញ្ហាសន្តិសុខ នយោបាយនៅ​ក្នុង​តំបន់ និងអន្តរជាតិ ព្រមទាំងឯកភាពបន្តអនុវត្តតាមពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” រវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទសទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពតាមពិធីសារ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិទាំងពីរ ហើយបន្តជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភ​ដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅកម្ពុជា លោកឧត្តមសេនីយ៍ឯក Luong Cuong និងគណៈប្រតិភូបានទៅដាក់កម្រងផ្កា និងអុជធូបនៅវិ​មាន​មិត្តភាព​កម្ពុជា-វៀតណាម និងទៅសួរសុខទុក្ខកងពលតូចលេខ៧០ នៃកងយោធពលខេមរភូមិន្ទ៕

បកប្រែដោយ Thanh Cong