leftcenterrightdel
លោកវរសេនីយ៍ឯក Tin Zaw Latt ប្រគល់អំណោយជូនលោកឧត្តមសេនីយ៍ត្រី Pham Ngoc Thang

លោកឧត្តមសេនីយ៍ត្រី Pham Ngoc Thang អនុប្រធាននយោបាយនៃវិទ្យាស្ថានបច្ចេកទេសយោធាបាន​សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើក​នេះរបស់គណៈប្រតិភូនាយទាហានវ័យក្មេងនៃបណ្ដាកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាបានរួមចំណែកពង្រឹងនិងពង្រីកការឃោសនា ការ​អប់រំ និងបញ្ជាក់ពីសេចក្តីប្ដេជ្ញាចិត្តរបស់នាយទាហានវ័យក្មេងរបស់កងទ័ពនៃប្រទេសទាំងពីរក្នុងការរក្សា និងអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះ លោក Pham Ngoc Thang ក៏​បានឧទ្ទេសនាមអំពីប្រវត្តិសាស្រ្តនៃ​ដំ​ណើ​រកសាង និងអភិវឌ្ឍន៍វិទ្យាស្ថានផងដែរ។

leftcenterrightdel
គណៈប្រតិភូនាយទាហានវ័យក្មេងទៅទស្សនាអគារប្រពៃណីនៃវិទ្យាស្ថានបច្ចេកទេសយោធា

លោកវរសេនីយ៍ឯក Tin Zaw Latt សង្កត់ធ្ងន់ថា បច្ចេកទេសយោធាដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍរបស់កងទ័ពនៃប្រទេសនិមួយ។ លោកវរសេនីយ៍ឯក Tin Zaw Latt បានសម្ដែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់កងទ័ពប្រជាជនវៀតណាម។ លោកវរសេនីយ៍ឯក Tin Zaw Latt ក៏ចាត់ទុកថា ដំណើរទស្សនកិច្ចនេះបានរួមចំណែកដល់ការពង្រីកទំនាក់​ទំនងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។

leftcenterrightdel
គណៈប្រតិភូនាយទាហានវ័យក្មេងថតរូបជាមួយកម្មាភិបាល គ្រូបង្រៀន និស្សិត និងសិក្ខាកាមនៃវិទ្យាស្ថានបច្ចេកទេសយោធា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច​នេះ គណៈប្រតិភូនាយទាហានវ័យក្មេងនៃបណ្ដាកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាបានទៅទស្សនាអគារប្រពៃណី ចូលរួមការប្រកួតបាល់ទាត់និងបាល់ទះមិត្តភាពជាមួយកម្មាភិបាល គ្រូបង្រៀនវ័យក្មេង និស្សិត និងសិក្ខាកាមនៃវិទ្យាស្ថានបច្ចេកទេសយោធា៕

បកប្រែដោយ Thanh Cong