leftcenterrightdel
ទិដ្ឋភាព​នៃ​កិច្ច​សន្ទនា​

នៅជំនួបនេះ ភាគីទាំងពីរបានឯកភាពថា នាយទាហានវ័យក្មេងគឺជាកងកម្លាំងដ៏សំខាន់មួយក្នុងការអនុវត្តភារកិច្ចនយោបាយរបស់កងទ័ពនៃប្រទេសនិមួយៗ។ ភាគីទាំងពីរជឿជាក់ថា ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ការយល់ដឹង និងទុកចិត្តគ្នាទៅវិញទៅមក រវាងកងទ័ពនៃប្រទេសទាំងពីរនិយាយរួម និងកងកម្លាំងនាយទាហាននិយាយដោយឡែក នឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ។ ភាគីទាំងពីរក៏ឯកភាពថា នឹងផ្តល់យោបល់ជូនថ្នាក់ដឹកនាំ ដើម្បីរៀបចំការជួបប្រាស្រ័យរវាងនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម និងនាយទាហានវ័យក្មេងនៃបណ្តាកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលដល់នាយទាហានវ័យក្មេង និងពង្រីកនូវតួនាទីជា​ស្នូល​របស់កងកម្លាំងនាយទាហានវ័យក្មេងនៃកងទ័ពប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-មីយ៉ាន់ម៉ា៕

បកប្រែដោយ Huyen Trang