នារសៀលថ្ងៃទី១៧ ខែកញ្ញា នៅទីស្នាក់ការក្រសួងការពារជាតិបារាំង លោកស្រី Florence Parly រដ្ឋមន្រ្តីការពារជាតិបារាំង បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich។ បន្ទាប់ពីពិធីនេះ រដ្ឋមន្ត្រីពីររូបបានចាប់ផ្តើមកិច្ចពិភាក្សា។

leftcenterrightdel
លោកស្រី Florence Parly រដ្ឋមន្រ្តីការពារជាតិបារាំង និង​លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អញ្ជើញ​ត្រួត​ពល​

នៅឯកិច្ចពិភាក្សា ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរមានការចាប់អារម្មណ៍ដូចគ្នា។ រដ្ឋមន្ត្រីការពារជាតិបារាំងបានអះអាងថា បារាំងមានទស្សនៈដូចគ្នាជាមួយប្រទេសជាច្រើនអំពីការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ដោយឈរលើស្មារតីនៃការគោរពច្បាប់អន្តរជាតិ ហើយបារាំងនឹងបន្តរួមចំណែកដល់ការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅតំបន់ដែលបារាំងមានផលប្រយោជន៍។ រដ្ឋមន្ត្រីទាំងពីរបានយល់ស្របថា រាល់ជម្លោះគួរតែដោះស្រាយដោយសន្តិវិធីដែលស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ។

leftcenterrightdel
លោកស្រី Florence Parly រដ្ឋមន្រ្តីការពារជាតិបារាំង និង​លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich

រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងបារាំងក្នុងរយៈពេលកន្លងមក និងបានបញ្ជាក់ថា ទំនាក់ទំនងលើវិស័យការពារជាតិគឺជាសសរស្តម្ភមួយនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងបារាំងនៅឆ្នាំ២០០៩ មក ទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគីទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ជាពិសេស បន្ទាប់ពីការ​បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ប្រទេសទាំងពីរបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសម្រេចបាននូវលទ្ធផលជាក់ស្តែងលើវិស័យនានាដូចជា៖ ការផ្លាស់ប្តូរទស្សនៈជាយុទ្ធសាស្រ្ត ការបណ្តុះបណ្តាល ការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ វិស័យឧស្សាហកម្មការពារជាតិ ពេទ្យយោធា និងការផ្លាស់ប្តូរបទពិសោធន៍រវាងបណ្តាកងកម្លាំងយោធា។

leftcenterrightdel
លោកស្រី Florence Parly រដ្ឋមន្រ្តីការពារជាតិបារាំង និង​លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួមនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិសម្រាប់ដំណាក់កាលឆ្នាំ២០១៨-២០២៨

រដ្ឋមន្ត្រីទាំងពីរបានឲ្យដឹងថា សេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួមនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិសម្រាប់ដំណាក់កាលឆ្នាំ២០១៨-២០២៨ សំដៅបង្កើនកិច្ចសហប្រតិបត្តិកាលើវិស័យរការពារជាតិ ព្រមទាំងបានបញ្ចាក់ពីសុឆន្ទៈរបស់ភាគីទាំងពីរដែលនឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងយូរអង្វែង ដោយឈេរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់នៃប្រទេសនិមួយៗ។ តាមរយៈសេចក្តីថ្លែងការណ៍នេះ វៀតណាម និងបារាំងចង់ពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ថែរក្សាសន្តិសុខ និងស្ថិរភាពនៅតំបន់និមួយៗ និងនៅលើពិភពលោក ធានានូវការអនុលោមតាមគោលការណ៍នៃច្បាប់អន្តរជាតិ ធានាសេរីភាពក្នុងការធ្វើចរាចរតាមផ្លូវគោក ផ្លូវអាកាស ផ្លូវសមុទ្រ និងទប់ទល់នឹងរាល់បញ្ហាដែលគំរាមកំហែងដោយសន្តិសុខមិនប្រពៃណី៕

បកប្រែដោយ Thanh Cong