leftcenterrightdel
លោក Ngo Minh Tien ប្រគល់អំណោយជូនលោក Iuri Dmitrievich Sudakov

ក្នុងឱកាសនេះ លោក Ngo Minh Tien បានបញ្ជាក់ថា វៀតណាមដឹងគុណជានិច្ចចំពោះការ​ជួយ​ឧបត្ថម្ភ​របស់សហព័ន្ធរុស្ស៊ី ព្រមទាំងសន្យាថា នឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ីឲ្យបាន​ស៊ីជម្រៅ និងប្រ​កប​ដោយ​ប្រសិទ្ធភាពថែមទៀត។ លោក Iuri Dmitrievich Sudakov ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រទេសវៀតណាមនឹងមាន​ការ​អភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត។

leftcenterrightdel
លោក Ngo Minh Tien ទទួលជួបលោក Viengsay Somvichith

នារសៀលថ្ងៃដដែល លោក Ngo Minh Tien បានទទួលជួបគណៈប្រតិភូនាយកដ្ឋានវិទ្យាសាស្រ្ត - ប្រវត្តិសាស្រ្តយោធា នៃក្រសួងការពារជាតិឡាវដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Viengsay Somvichith។ លោក Ngo Minh Tien ស្នើឲ្យភាគីទាំងពីរបន្តផ្ដល់យោបល់ជូនក្រសួងការពារជាតិនៃប្រទេសទាំងពីរអំពីការស្រាវជ្រាវវិទ្យាសាស្រ្តប្រវត្តិសាស្រ្តសង្រ្គាម បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស និងការ​ស្រាវជ្រាវវិទ្យាសាស្រ្ត។ លោក Viengsay Somvichith បានរំពឹងថា វៀតណាមនឹង​បន្តជួយឡាវក្នុងការស្វែងរកឯកសារក្នុងសម័យសង្គ្រាម៕

បកប្រែដោយ Thuy Anh