នៅថ្ងៃទី១៨ ខែកញ្ញា លោកឧត្តមសេនីយ៍ឯក Luong Cuong និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith។

នៅឯជំនួបនេះ  លោក Bounnhang Vorachith បានបញ្ជាក់ថា នឹងបន្តគាំទ្រ និងបង្កលក្ខណៈងាយស្រួលបំផុតដល់ការបង្កើនទំនាក់ទំនងលើវិស័យការពារជាតិ រវាងប្រទេសទាំងពីរ រួមចំណែកដល់ការរឹតចំណងសាមគ្គីភាពពិសេស ស្អិតល្មួត និងស្មោះត្រង់រវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវទទួលជួបលោកឧត្តមសេនីយ៍ឯក Luong Cuong

លោកឧត្តមសេនីយ៍ឯក Luong Cuong បានថ្លែងអំណរគុណចំពោះអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវលោក Bounnhang Vorachith ដែលបានចំណាយពេលវាលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលគណៈប្រតិភូ។ លោកឧត្តមសេនីយ៍ឯក Luong Cuong បានសម្តែងនូវការសប្បាយរីករាយដោយឃើញថា ទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ លោកក៏រំពឹងដែរថា នៅក្នុងរយៈពេលខាងមុខនេះ បក្ស និងរដ្ឋឡាវនឹងបន្តគាំទ្រ និងបង្កលក្ខណៈងាយស្រួល ដើម្បីកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពទាំងពីរសម្រេចបានល្អនូវផែនការនៃកិច្ចសហប្រតិបត្តិការ៕

បកប្រែដោយ Duy Hoan