leftcenterrightdel
នាវាមុជទឹក Kuroshio របស់កងទ័ពជើងទឹកជប៉ុន

នេះជាលើកដំបូងដែលនាវាមុជទឹករបស់ជប៉ុនបានមកកាន់វៀតណាម និងជាសកម្មភាពមួយក្នុងចំណោមសកម្មភាព រំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-ជប៉ុន។ ក្នុងឱកាសនេះ មេបញ្ជាការនាវាមុជទឹក Kuroshio របស់កងទ័ពជើងទឹកជប៉ុន នឹងទៅជួបសំដែងការគួរសមចំពោះថ្នាក់ដឹកនាំខេត្ត Khanh Hoa និងបញ្ជាការដ្ឋានតំបន់លេខ៤ ទ័ពជើងទឹកវៀតណាម។ នាវឹកទាំងឡាយនឹងចូលរួមការប្រកួតកីឡា និងផ្លាស់ប្តូរបទពិសោធន៍នៅតំបន់លេខ៤ ទ័ពជើងទឹក ព្រមទាំងទៅទស្សនាទីក្រុង Nha Trang ខេត្ត Khanh Hoa ផងដែរ។

ដំណើរទស្សនកិច្ចលើកនេះរួមចំណែកបង្កើនការយល់ដឹង និងជំនឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី វៀតណាម-ជប៉ុន ឲ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងរួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍនៅក្នុងតំបន់៕

បកប្រែដោយ Huyen Trang