ចាប់តាំងពីឆ្នាំ ២០១២ មក កិច្ចសន្ទនាការពារជាតិសេអ៊ូលបានបង្កើតយន្ដការសន្ទនាពហុភាគីមួយដើម្បីពិភាក្សាលើរាល់បញ្ហាក្នុងតំបន់និងអន្តរជាតិ រួមចំណែកកសាងទំនុកចិត្តនិងជំរុញកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ប្រធានបទនៃកិច្ចសន្ទនាការពារជាតិសេអ៊ូលលើកទី ៧ គឺ"សន្តិភាពប្រកបដោយនិរន្តរភាព - ពីជម្លោះឆ្ពោះទៅកិច្ចសហប្រតិបត្តិការ"។ ជាមួយគ្នានោះមានកិច្ចពិភាក្សាចំនួន ៤ ស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនិងសន្តិភាពលើឧបទ្វីបកូរ៉េ; តុល្យភាពយុទ្ធសាស្ត្រនៅអាស៊ីខាងកើត;សន្តិសុខដែនសមុទ្រ;និងសន្ដិសុខតាមប្រព័ន្ធអីុនធឺណិត។

leftcenterrightdel
ប្រធានគណៈប្រតិភូទាំងឡាយចូលរួមកិច្ចសន្ទនាការពារជាតិសេអ៊ូលលើកទី៧

 

លោក Song Young-moo រដ្ឋមន្ដ្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបានលើកច្បាស់ថា ឧបទ្វីបកូរ៉េកំពុងឈានដល់សករាជនៃសន្តិភាពនិងកិច្ចសហប្រតិបត្តិការ។ លោកបន្ដថា កូរ៉េខាងត្បូងនឹងធ្វើអ្វីៗទាំងអស់ដែលខ្លួនអាចធ្វើបានដើម្បីជំរុញដំណើរការសន្តិភាព ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងជឿជាក់ថា សន្តិភាពលើឧបទ្វីបកូរ៉េគឺជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពនៅក្នុងតំបន់និងនៅលើពិភពលោក។

leftcenterrightdel
 
leftcenterrightdel
លោកឧត្ដមសេនីយ៍ត្រី Dang Quang Minh ថ្លែងក្នុងកិច្ចសន្ទនាការពារជាតិសេអ៊ូលលើកទី៧

 

ថ្លែងក្នុងកិច្ចពិភាក្សា លោកឧត្ដមសេនីយ៍ត្រី Dang Quang Minh អនុប្រធានវិទ្យាស្ថានយុទ្ធសាស្ដ្រនៃក្រសួងការពារប្រទេស​វៀតណាមបានលើកច្បាស់ថា កិច្ចសហប្រតិបត្ដិការសន្ដិសុខដែនសមុទ្រគឺជាអាទិភាពចំបងក្នុងយន្ដការសហប្រតិបត្ដិការទ្វេភាគីនិងពហុភាគីនៅក្នុងតំបន់ដើម្បីកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកមួយប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍។ ប៉ុន្ដែស្ថានភាពសន្តិសុខដែនសមុទ្រនៅតំបន់ក្នុងរយៈពេលកន្លងមកបន្តមានការវិវត្ដន៍យ៉ាងស្មុគស្មាញ និងកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រនៅមានកម្រិត និងប្រឈមនឹងបញ្ហាជាច្រើន។ ក្រៅពីនេះការប្រកួតប្រជែងជាយុទ្ធសាស្រ្តរវាងបណ្តាប្រទេសធំៗបានក្លាយទៅជាធ្ងន់ធ្ងរដែលប៉ះពាល់ដល់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការដែរ។

ក្នុងស្ថានភាពនោះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងដោះស្រាយរាល់បញ្ហាសន្តិសុខដែនសមុទ្រក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមបានស្នើឲ្ប្រប្រទេសនានាត្រូវតែលើកកំពស់ស្មារតីគោរពច្បាប់ គោលជំហរ និងគោល​ការណ៍របស់គ្នាទៅវិញទៅមក និងពង្រឹងការកសាងជំនឿទុកចិត្តយុទ្ធសាស្ត្រ ព្រមទាំងពង្រីកតួនាទីនៃយន្តការសហប្រតិបតិ្តការដោយអាស៊ានដើរតួនាទីស្នូល។ លោកឧត្តមសេនីយ៍ត្រី Dang Quang Minh បានបន្ដថា វៀតណាមមានផលប្រយោជន៍និងការទទួលខុសត្រូវក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍តាមសមុទ្រនិយាយរួម និងសមុទ្រខាងកើតនិយាយដោយឡែក។ ព្រមទាំងវៀតណាមមានគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕

បកប្រែដោយ Pham Diep