នៅក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា អាស៊ានគឺជាអាទិភាពចម្បងក្នុងគោលនយោបាយ "ឆ្ពោះទៅទិសខាងត្បូង" របស់កូរ៉េខាងត្បូង។ តំណាងក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បានណែនាំយ៉ាងលម្អិតអំពីវិធានការនានាដែលកូរ៉េខាងត្បូងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយអាស៊ានក្នុងគោលនយោបាយនេះដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថ្លែងនៅក្នុងកិច្ចប្រជុំអនុរដ្ឋមន្រ្តីការពារជាតិ អាស៊ាន - កូរ៉េខាងត្បូង

 

នៅក្នុងឱកាសនេះដែរ បណ្តាប្រទេសអាស៊ានបានគាំទ្រ និងវាយតំលៃខ្ពស់ចំពោះគោលនយោបាយ "ឆ្ពោះទៅទិសខាងត្បូង" របស់កូរ៉េខាងត្បូង។ បណ្តាប្រទេសអាស៊ានក៏បានសម្តែងនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងអាស៊ាន និងកូរ៉េខាងត្បូងនឹងប្រកបដោយប្រសិទ្ធភាព រួមចំណែយ៉ាងវិជ្ជមានដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឱ្យដឹងថា យន្តការនៃកិច្ចប្រជុំអនុរដ្ឋមន្រ្តីការពារជាតិអាស៊ាន - កូរ៉េខាងត្បូងពិតជាមានលទ្ធភាពរួមចំណែកជាវិជ្ជមានដើម្បីឲ្យ"គោលនយោបាយឆ្ពោះទៅទិសខាងត្បូង"នេះនឹងបានសម្រេចនាពេលឆាប់ៗខាងមុខនេះ ហើយនឹងនាំមកនូវផលប្រយោជន៍យ៉ាងធំធេងដល់ប្រទេសកូរ៉េខាងត្បូង ក៏ដូចជាអាស៊ានផងដែរ។

បកប្រែដោយ Duy Hoan