leftcenterrightdel
នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងនៅកំពង់ផែ Tien Sa
leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ចនៅកំពង់ផែ Tien Sa

 

ពិធីទទួលបដិសណ្ឋារកិច្ចនៅកំពង់ផែ Tien Sa មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងនៃភាគីទាំងពីរ។ ខាងប្រទេសវៀតណាមមានតំណាងនៃបញ្ជាការដ្ឋានតំបន់លេខ៣ នៃកងទ័ពជើងទឹក នាយកដ្ឋានការបរទេស (ក្រសួងការពារប្រទេស) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុង Da Nang បញ្ជារការដ្ឋានយោធាទីក្រុង Da Nang និងមន្ទីរការបរទេសទីក្រុង Da Nang។ ខាងប្រទេសកូរ៉េខាងត្បូង មានលោក Kim Do-hyun ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសវៀតណាម។ លោកវរសេនីយ៍ឯក Ryou Jae Guen អនុព័ន្ធយោធាកូរ៉េខាងត្បូងប្រចាំនៅវៀតណាម រួមជាមួយប្រជាជនកូរ៉េខាងត្បូងនៅទីក្រុង Da Nang ទៀតផង។

leftcenterrightdel
ថ្នាក់ដឹកនាំនៃស្ថាប័ន អង្គភាពនានារបស់វៀតណាម ថតរូបទុកជាអនុស្សាវរីយ៍ជាមួយមេបញ្ជាការ និងនាវិកនៃនាវាពិឃាត ROKS Moon Mu The Great

បើយោងទៅតាមកម្មវិធីនៃដំណើរទស្សនកិច្ច គណៈបញ្ជាការនាវានឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុងDa Nang និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់លេខ៣ កងទ័ពជើងទឹក។ នាវិកនៃនាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងនឹងទៅទស្សនានៅរមណីយដ្ឋានមួយចំនួននៅទីក្រុង Da Nang។ មុនពេលចាកចេញពីកំពង់ផែ Tien Sa នាវាពិឃាត ROKS Moon Mu The Great នឹងរៀបចំការហ្វឹកហ្វឺនអំពីការចល័ត និងអំពីវិទ្យុទាក់ទងជាមួយនាវាកងទ័ពជើងទឹកវៀតណាម៕

បកប្រែដោយ Duy Hoan