ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងទ័ពនៃប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធ ជួយគ្នាទៅវិញទៅមក និងសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងបន្តជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ រួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងប្រឆាំងចំពោះរាល់ឧបាយកលដែលចង់បំបែកបំបាក់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Jansamone Janyalath បំពាក់គ្រឿងឥស្សរិយយសរបស់រដ្ឋឡាវ ជូនអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម

ថ្លែងនៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Jansamone Janyalath ឲ្យដឹងថា «ខ្ញុំពិតជាមានកិត្តិយសណាស់ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល និងក្រសួងការពារជាតិឡាវ មកបំពេញទស្សនាកិច្ច និងនាំយកនូវរង្វាន់ដ៏ខ្ពង់ខ្ពស់របស់រដ្ឋាភិបាល​ឡាវមកជូនអង្គភាព និងបុគ្គលនៃកងទ័ពប្រជាជនវៀតណាមដែលមានស្នាដៃល្អនៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ "ឆ្នាំសាមគ្គីភាព​វៀតណាម-ឡាវឆ្នាំ២០១៧"។ រង្វាន់ដែលបក្ស រដ្ឋ និងកងទ័ពប្រជាជនឡាវប្រគល់ជូនលើកនេះ បានរួមចំណែកជាវិជ្ជមានដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការពិសេសរវាងបក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ”។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Jansamone Janyalath បំពាក់គ្រឿងឥស្សរិយយសរបស់រដ្ឋឡាវជូនអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនាដ៏ឧត្តុង្គឧត្តម និងរង្វាន់ដ៏ខ្ពង់ខ្ពស់របស់បក្ស រដ្ឋ និងកងទ័ពប្រជាជនឡាវ ដែលបានប្រគល់ជូនកម្មាភិបាល និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាម។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា វៀតណាមនិងឡាវគឺជាប្រទេសជិតខាងស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូចិន មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាតាំងពីយូរលង់មកហើយ និងរួមគ្នាប្រឆាំងនឹងសត្រូវរួមក្នុងការតស៊ូដើម្បីរំដោះប្រទេសជាតិ។ នេះជាទំនាក់ទំនងមួយដ៏ស្មោះត្រង់ និងកម្រមានណាស់។ 

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Jansamone Janyalath បំពាក់គ្រឿងឥស្សរិយយសរបស់រដ្ឋឡាវជូនអង្គភាពមួយចំនួននៃកងទ័ពប្រជាជនវៀតណាម

 

ការដែលបក្ស រដ្ឋ និងក្រសួងការពារជាតិឡាវបំពាក់គ្រឿងឥស្សរិយយសជូនអង្គភាព និងបុគ្គលនៃកងទ័ពប្រជាជនវៀតណាម បានរួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងជិតស្និទ្ធ សាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ ជាពិសេសគឺទំនាក់ទំនងស្អិតល្មួតរវាងកងទ័ពនៃប្រទេសទាំងពីរ៕

បក​ប្រែ​ដោយ Duy Hoan