leftcenterrightdel
នាយទាហាហានវ័យក្មេងឥណ្ឌា និងវៀតណាមចូលរួមកិច្ចសន្ទនា

 

កិច្ចសន្ទនាបានស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបសំណេះសំណាលនាយទាហានវ័យក្មេងឥណ្ឌានៅវៀតណាមដែលប្រព្រឹត្ដទៅពីថ្ងៃទី៣ ដល់​ថ្ងៃទី ៧ ខែកញ្ញា ហើយនេះគឺជាឆ្នាំទី ៦ ដែលកងទ័ពនៃប្រទេសទាំងពីរអនុវត្ដការផ្លាស់ប្ដូរគណៈប្រតិភូនាយទាហាវ័យក្មេង។  លោកអនុសេនីយ៍ឯក Ankit Agarwal បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះគឺជាឱកាសដ៏មានតម្លៃដើម្បីនាយទាហានវ័យក្មេងឥណ្ឌាទទួលយកបទពិសោធន៍ជាក់ស្ដែង និងយល់ដឹងច្រើនថែមទៀតនូវវប្បធម៌ ទឹកដី គោលនយោបាយការពារជាតិរបស់វៀតណាម ក៏ដូចជាទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

 

លោកអនុសេនីយ៍ឯក Ankit Agarwal បានបន្ដទៀតថា ទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌាជាទំនាក់ទំនងមិត្ដភាពជាប្រពៃណីដ៏យូរលង់មកហើយ ដែលបានកសាង និងពូនជ្រំដោយលោកប្រធានហូជីមិញ និងលោកនាយករដ្ឋមន្ដ្រីឥណ្ឌា Jawaharlal Nehru ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរដែរ។ នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងសហប្រតិបត្ដិការវាងប្រទេសទាំងពីរកាន់តែរីកចំរើនលើវិស័យជាច្រើនដូចជាសេដ្ឋកិច្ច សន្ដិសុខ-ការពារជាតិ វិទ្យាសាស្ដ្រ-បច្ចេកវិទ្យា និងវប្បធម៌-អប់រំ.....។ ក្នុងនោះទំនាក់ទំនងសហប្រតិបត្ដិការលើវិស័យការពារជាតិគឺជាសរសរស្ដម្ភដ៏សំខាន់មួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកអនុសេនីយ៍ឯក Ankit Agarwal បានអះអាងថា ការជួបសំណេះសំណាលនិងការផ្លាស់ប្ដូរគណៈប្រតិភូនាយទាហាវ័យក្មេង រវាងកងទ័ពនៃប្រទេសទាំងពីរនឹងរួមចំណែកជំរុញថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌា។

leftcenterrightdel
គណៈប្រតិភូនាយទាហានវ័យក្មេងឥណ្ឌា

 

រីឯលោកវរសេនីយ៍ឯក Dinh Quoc Hung ប្រធានគណៈកម្មការយុវជនយោធាបានឲ្យដឹងថា នាយទាហានវ័យក្មេងនៃកងទ័ពប្រទេសទាំងពីរគឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងភារកិច្ចការទូតការពារជាតិ។ នាយទាហានវ័យក្មេងវៀតណាមតែងតែយល់ឃើញថា ទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌាគឺជាទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលមានយូរលង់មកហើយ និងជាទំនាក់ទំនងដ៏ស្មោះត្រង់ ល្អប្រសើរនិងកម្រមាន។ យុវជនជំនាន់ក្រោយវៀតណាមមិនអាចភ្លេចបានការជួយគាំទ្រដ៏ធំធេងរបស់ឥណ្ឌាចំពោះវៀតណាម ក្នុងការតស៊ូរំដោះជាតិមុននេះឡើយ ក៏ដូចជានៅក្នុងការកសាងនិងការពារមាតុប្រទេសសព្វថ្ងៃនេះដែរ។

leftcenterrightdel
លោកវរសេនីយ៍ឯក Dinh Quoc Hung ប្រគល់វត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូនាយទាហានវ័យក្មេងឥណ្ឌា

 

លោកវរសេនីយ៍ឯក Dinh Quoc Hung បានសំដែងនូវការជឿជាក់ថា តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូនាយទាហានវ័យក្មេងនេះ នាយទាហានវ័យក្មេងឥណ្ឌានឹងជាស្ពានតភ្ជាប់មិត្ដភាពដែលរួមចំណែកបង្កើនទំនាក់ទំនងសហប្រតិបត្តិការ និងទំនុកទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរនិយាយរួម និងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរនិយាយដោយឡែក។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូនាយទាហានវ័យក្មេងឥណ្ឌាបានអញ្ជើញទៅទស្សនាឈូងសមុទ្រហាឡង និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព ព្រមទាំងគណៈប្រតិភូក៏បានទៅទស្សនាមជ្ឈមណ្ឌលបច្ចេកទេសព័ត៌មាន-បច្ចេកវិទ្យាទំនើប និងសាលានាយទាហានទ័ពជើងគោកលេខ ១ ជាដើម៕

បកប្រែដោយ Pham Diep