នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Tien Thang ប្រធាននយោបាយនៃកងទ័ពការពារព្រំដែនឲ្យដឹងថា កម្មវិធីនេះបានរៀបចំឡើងដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងស្ថានីយ៍ទូរទស្សន៍វៀតណាម នឹងចាប់ផ្តើមនៅម៉ោង៨ និង១០នាទី យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំរបស់ក្រសួងការពារប្រទេស ហើយបាន​ផ្សាយផ្ទាល់នៅតាមប៉ុស្តិ៍ទូរទស្សន៍ VTV1 និងចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ជាច្រើនទៀត។

leftcenterrightdel
កម្មវិធី "ព្រំ​ដែន​ពោ​រពេញ​ទៅ​ដោយ​មិត្តភាព​" លើក​ទី​៣​នេះ​នឹងមាន​ការ​ចូលរួមពី​គណៈប្រតិភូចំនួន១៧ មកពីប្រទេសចិន ឡាវ កម្ពុជា ថៃ និងមីយ៉ាន់ម៉ា (រូប​ថត៖ baotintuc.vn)

ចំណុចសំខាន់នៃកម្មវិធី​នេះគឺការសំណេះសំណាលរវាងថ្នាក់ដឹកនាំនៃកងកម្លាំងការពារព្រំដែនមកពីប្រទេសចំនួន៦ រួមមាន៖ កងទ័ពការពារព្រំដែនវៀតណាម កម្លាំងគ្រប់គ្រង់ព្រំដែនចិន អគ្គស្នងការដ្ឋាននគរបាលនៃក្រសួងនគរបាលឡាវ កងទ័ពជើងគោកកម្ពុជា កងទ័ពការពារព្រំដែនថៃ និងនគរបាលយាមល្បាតព្រំដែនមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនោះ នៅក្នុងកម្មវិធី មានបទយកការណ៍មួយចំនួននឹងត្រូវបានចុះផ្សាយដែលបង្ហាញពីរូបភាពជាក់ស្តែងនៃទំនាក់ទំនងមិត្តភាព រវាងប្រជាជន វៀតណាមជា​មួយ​ប្រជាជននៃបណ្តាប្រទេសជិតខាង និងរវាងកងទ័ពការពារព្រំដែនវៀតណាមជាមួយកងកម្លាំងការពារព្រំដែននៃបណ្តាប្រទេសជាមិត្ត។ នៅក្នុងកម្មវិធីក៏មានការសម្តែងសិល្បៈរបស់សិល្បករ សិល្បការិនីមកពីបណ្តាប្រទេសផងដែរ៕

បកប្រែដោយ Duy Hoan