ក្នុងឱកាសនេះ ភាគីទាំងពីរបានចែករំលែកទស្សនៈរបស់ខ្លួនស្ដីពីស្ថានភាពនៅលើពិភពលោក និងក្នុងតំបន់ ក្នុងនោះមានបញ្ហាប្រឈមមុខនៃសហគមន៍អាស៊ាន និងប្រទេសទាំងពីរក្នុងវិស័យការពារជាតិ សន្តិសុខ។ ភាគីទាំងពីរបានចាត់ទុកថា  បញ្ហាទាំងឡាយនៅបច្ចុប្បន្ននេះកាន់តែស្មុគស្មាញ ទាមទារឲ្យមានកិច្ចសហប្រតិបត្តិការរបស់តំបន់ទាំងមូល។

leftcenterrightdel
លោក Nguyen Chi Vinh អញ្ជើញចូលរួមកិច្ចសន្ទនាស្ដីពីគោលនយោបាយការពារជាតិរវាងវៀតណាមនិងថៃលើកទី២

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ភាគីទាំងពីរបានវាយតំលៃថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងទទួលបានលទ្ធផលជាក់ស្ដែង។ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តយ៉ាងពេញលេញ និងប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ បង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ ជំនួបប្រាស្រ័យរវាងនាយទាហានវ័យក្មេង និងកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ល។ ភាគីទាំងពីរក៏ឯកភាពនឹងបន្តសហការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងព្រឹត្តការណ៍ការពារជាតិ - យោធាពហុភាគី៕

បកប្រែដោយ Thuy Anh