តាមគម្រោង លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នឹងថ្លែងសុន្ទរកថានៅក្នុងពិធីបើកព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍ PAMS-42 រួមមានកិច្ចប្រជុំពេញអង្គចំនួន៣លើប្រធានបទមួយចំនួនដូចជា៖ ប្រតិកម្មដំបូងរបស់កងទ័ពជើងគោកក្នុងជំនួយមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយ; កិច្ចសហប្រតិបត្តិការពហុភាគីក្នុងផ្នែកជំនួយមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយ; បង្កើនតួនាទីនៃកិច្ចសហប្រតិបត្តិការនៅតំបន់ក្នុងជំនួយមនុស្សធម៌និងជួយសង្គ្រោះមហន្តរាយ។

leftcenterrightdel
វៀត​ណាម​នឹង​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​សិក្ខាសាលាអំពីការគ្រប់គ្រងកងទ័ពជើងគោកប៉ាស៊ីហ្វិក លើកទី៤២ (PAMS-42)

ការដែលប្រទេសវៀតណាមធ្វើជាសហអធិបតីនៃ PAMS-42 នឹងជួយពង្រឹងទំនាក់ទំនងមិត្តភាព ការយល់ដឹង និងការ​ជឿទុកចិត្តគ្នារវាងកងទ័ពប្រជាជនវៀតណាម និងកងទ័ពជើងគោកនៃបណ្តាប្រទេសដទៃ ដែលបង្ហាញពីតួនាទីជាសកម្ម និងការទទួលខុសត្រូវរបស់កងទ័ពប្រជាជនវៀតណាមចំពោះរាល់បញ្ហារួមនៅតំបន់។

ក្នុងឱកាសនេះ ភាគីនានាបានផ្លាស់ប្តូរលើវិធានការនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោករបស់បណ្តាប្រទេសក្នុងតំបន់ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីគ្រោះមហន្តរាយធម្មជាតិ រួមចំណែកដល់ការរក្សាស្ថិរភាពនៅក្នុងតំបន់។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ PAMS-42 ភាគីអាមេរិកក៏បានធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំនៃនាយទាហានរង លើកទី៤ (SEL-4) នៅទីក្រុងហាណូយ៕

បកប្រែដោយ Thanh Cong