leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបលោក Stephen Moore

នៅក្នុងជំនួប លោកអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា ឆ្នាំ ២០១៨ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមមានការប្រកាសស្តីពីការកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងរំលឹកខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូត  ២០ឆ្នាំនៃការបង្កើតទំនាក់ទំនងលើវិស័យការពារជាតិ។ ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរមានការយកចិត្តទុកដាក់ ហើយសម្រេចបាននូវលទ្ធផលសំខាន់ៗ ឆ្លើយតបនឹងផលប្រយោជន៍របស់ភាគីទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ជូន​លោក Stephen Moore

ចំណែក លោក Stephen Moore បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួបគណៈប្រតិភូ។ លោកបានបញ្ជាក់ថា ក្នុងតួនាទីរបស់ខ្លួន លោក​នឹងបន្តរួមចំណែកជាវិជ្ជមានចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាម និងអូស្ត្រាលី ជាពិសេសរវាងកងទ័ពនៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan