លោក Nguyen Chi Vinh ថ្លែងថាការទាក់ទងបរទេសលើវិស័យការពារជាតិគឺជាការកសាងទំនុកទុកចិត្ត កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្ដូរ និងការតស៊ូនៅវេទិកាទាំងឡាយ សំដៅការពារឯករាជ្យភាព អធិបតេយ្យភាព រក្សាខ្ជាប់ខ្ជូននូវបរិស្ថានសន្តិភាព ស្ថិរភាព ការពារផលប្រយោធន៍ប្រទេសជាតិ។ល។

leftcenterrightdel
លោក Nguyen Chi Vinh មានប្រសាសន៍ក្នុងពិធី

ការទាក់ទងបរទេសលើវិស័យការពារជាតិគឺជាការកំណត់គោលដៅ ភារកិច្ចជាសារវន្តគឺជាការរក្សាទំនាក់ទំនងមិត្តភាពជាមួយប្រទេសទាំងឡាយ អនុវត្ត “ការការពារមាតុភូមិពីចម្ងាយ” បង្កបរិស្ថានយុទ្ធសាស្រ្តលើវិស័យការពារជាតិឲ្យមានស្ថិរភាព រក្សាសន្តិភាព បំរើយ៉ាងសកម្មដល់បុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្ម កសាង និងការពារមាតុភូមិវៀតណាមសង្គមនិយម។

នៅពេលកន្លងមក កិច្ចការទាក់ទងបរទេសលើវិស័យការពារជាតិបានរួមចំណែកក្នុងសមិទ្ធផលរបស់ប្រទេសជាតិ និងកិច្ចការបរទេសក្នុងការអនុវត្តគោលដៅ និងភារកិច្ចទាក់ទងបរទេសរបស់សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២ របស់បក្សកុម្មុយនិស្តវៀតណាម និងក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ ការធ្វើសមាហរណកម្មអន្តរជាតិ ការរក្សាទំនាក់ទំនងមិត្តភាព បរិស្ថានសន្តិភាពរបស់ប្រទេសជាតិ។

លោក Nguyen Chi Vinh បញ្ជាក់ថា នៅប៉ុន្មានឆ្នាំខាងមុខនេះ ក្រសួងការពារប្រទេសវៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាក្រសួង ស្ថាប័នលើគ្រប់វិស័យ ដើម្បីរួមវិភាគទានដល់បុព្វហេតុកសាង និងការពារមាតុភូមិវៀតណាម និងសន្តិភាព ស្ថិរភាពរនៅលើពិភពលោក និងក្នុងតំបន់៕

បកប្រែដោយ Thanh Cong