ក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich សង្កត់ធ្ងន់ថា កិច្ចសន្ទនាគោលនយោបាយការពារជាតិបានរួមចំណែកជម្រុញទំនាក់ទំនងមិត្តភាព ការយល់ដឹង និងទំនុកទុកចិត្តរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ប្រគល់វត្ថុអនុស្សាវរីយ៍ ជូនលោក Cardozo Luna

លទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិដូចជា ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការផ្លាស់ប្តូរកងទ័ពជើងទឹក ការអនុវត្តច្បាប់នៅលើសមុទ្រ និងការបណ្ដុះបណ្ដាលនាពេលកន្លងមកបានរួមចំណែកដ៏សំខាន់ក្នុងការជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត រវាងវៀតណាមនិងហ្វីលីពីនឲ្យស៊ីជម្រៅថែមទៀត។ លោក Cardozo Luna មានជំនឿជឿជាក់ថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលភាគីទាំងពីរបានឯកភាពនឹងជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅថែមទៀត។

leftcenterrightdel
លោក Nguyen Chi Vinh ថតរូបជាមួយលោក Cardozo Luna និងគណៈប្រតិភូហ្វីលីពីន

សូមរំលឹកដែរថា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាមលោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Cardozo Luna បានដឹកនាំកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៣ រវាងវៀតណាម និងហ្វីលីពីន។ ក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីបញ្ហាមួយចំនួនក្នុងតំបន់ និងលើពិភពលោក។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី លោកប្រធានទាំងពីរបានអនុម័តលើលទ្ធផលធ្វើការនៃក្រុមការងារស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងហ្វីលីពីននៅព្រឹកថ្ងៃដដែល។ លោក Nguyen Chi Vinh និងលោក Cardozo Luna បានចាត់ទុកថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងហ្វីលីពីនមានការអភិវឌ្ឍយ៉ាងសកម្ម តាមអនុស្សារណយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិដែលចុះហត្ថលេខានៅឆ្នាំ២០១០៕

បកប្រែដោយ Thanh Cong