leftcenterrightdel
លោកឧត្ដមនាវីត្រី Nguyen Trong B​inh ជូនវត្ថុអនុស្សាវរីយ៍ជានិមិត្ដរូបនៃកងទ័ពជើងទឹកវៀតណាមដល់លោកឧត្ដមនាវីទោ Ma-nip-pang  (baohaiquanvietnam.vn)

 

នៅជំនួប លោកឧត្ដមនាវីត្រី Nguyen Trong Binh និងលោកឧត្ដមនាវីទោ Ma-nip-pang បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងកងទ័ពនិងកងទ័ពជើងទឹកនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក និងមានបំណងចង់កងទ័ពជើងទឹកទាំងពីរបន្ដរក្សាទំនាក់ទំនងឲ្យបានល្អដូចជា ការបង្កើតខ្សែទូរស័ព្ទក្រហម (Hotline) រវាងមេបញ្ជាការកងទ័ពជើងទឹកនៃប្រទេសទាំងពីរ និងរក្សាការយាមល្បាតរួមរវាងកងទ័ពជើងទឹងទាំងពីរដើម្បីធានាសន្ដិសុខក្នុងតំបន់សមុទ្រជាប់គ្នា។

លោក Nguyen Trong Binh មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងទឹកវៀតណាមសង្ឃឹមថា កងទ័ពជើងទឹកថៃនឹងបង្កលក្ខណៈដើម្បីជួយផ្នែកវាស់វែងផ្លូវទឹកវៀតណាមឲ្យកាន់តែអភិវឌ្ឍន៍ថែមទៀត ព្រមទាំងបង្កើនកិច្ចសហប្រតិបត្ដិការ និងផ្លាស់ប្ដូរ​បទពិសោធន៍លើវិស័យនានា។

leftcenterrightdel
ស្ថាប័នវាស់វែងផ្លូវទឹកនៃប្រទេសទាំងពីរពិភាក្សាការងារ (baohaiquanvietnam.vn)

 

ក្នុងក្របខ័ណ្ឌនៃកម្មវិធីធ្វើការ គណៈប្រតិភូនាយកដ្ឋានវាស់វែងផ្លូវទឹកនៃកងទ័ពជើងទឹកថៃក៏បានជួបពិភាក្សាការងារជាមួយស្ថាប័នវាស់វែងផ្លូវទឹកវៀតណាមផងដែរ៕

បកប្រែដោយ Thanh Cong