នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសម្តែង​ការពេញចិត្តចំពោះទំនាក់ទំនងរវាងវៀតណាម និងបារាំងក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ដែលក្នុងនោះភាគីទាំងពីរបានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ​លើវិស័យមួយចំនួនដូចជា ប្រតិបត្តិការថែរក្សាសន្តិភាព ពេទ្យយោធា និងការបណ្តុះបណ្តាលជាដើម។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានកត់សម្តាល់ និងវាយតំលៃខ្ពស់ចំពោះ​លោកវរសេនីយ៍ឯក Christophe Talon ដែលរួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងលើវិស័យការពារជាតិទ្វេ​ភាគីនាពេលកន្លងមក។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ក៏បានសង្សឹមដែរថា ក្នុងតួនាទីថ្មីរបស់ខ្លួន លោកវរសេនីយ៍ឯក Christophe Talon នឹងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបលោកវរសេនីយ៍ឯក Christophe Talon

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្វាគមន៍ចំពោះលោកវរសេនីយ៍ទោ Marc Razafindranaly នៅក្នុងឱកាសទទួលភារកិច្ចជាអនុពន្ធយោធាបារាំងប្រចាំនៅវៀតណាម។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្ឃឹមថា ក្នុងតួនាទីរបស់ខ្លួនលោកវរសេនីយ៍ទោ Marc Razafindranaly នឹងបន្តជំរុញទំនាក់ទំនងលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពថែមទៀត។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ក៏បានបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមនឹងបង្កលក្ខណៈងាយស្រួលបំផុតដើម្បីលោកវរសេនីយ៍ទោ Marc Razafindranaly សម្រេចបានល្អនូវ​ភារកិច្ចរបស់ខ្លួនផងដែរ៕

បកប្រែដោយ Thanh Cong