leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ទទួលជួបលោកឧត្តមសេនីយ៍ត្រី Tony Davies

តាងនាមឲ្យថ្នាក់ដឹកនាំក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Phan Van Giang បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះលោកឧត្តមសេនីយ៍ត្រី Tony Davies ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។ លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីនាប៉ុន្មានឆ្នាំកន្លងមក ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ រួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាវៀតណាម និងនូវែលសេឡង់។ នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Phan Van Giang ក៏បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិនូវែលសេឡង់ដែលបានជួយបង្រៀនភាសាអង់គ្លេសឲ្យក្រសួងការពារប្រទេសវៀតណាមផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រគល់​វត្ថុអនុស្សាវរីយ៍​ជូន​លោកឧត្តមសេនីយ៍ត្រី Tony Davies

 

ឯលោកឧត្តមសេនីយ៍ត្រី Tony Davies បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក Phan Van Giang ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួបគណៈប្រតិភូ។ លោកក៏បានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Phan Van Giang អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក Pham Ngoc Minh អនុប្រធានអគ្គសេនាធិការ  កងទ័ពប្រជាជនវៀតណាម ដែលក្នុងនោះ ភាគីទាំងពីរបានផ្លាស់ប្តូរ និងឯកភាពលើបណ្តាខ្លឹមសានៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខនេះផងដែរ។

វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សា លោកឧត្តមសេនីយ៍ឯក Phan Van Giang បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម តែងតែបង្កលក្ខណៈងាយស្រួលដើម្បីកងទ័ពវៀតណាម និងនូវវែលសេឡង់ ពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ការយល់ដឹង ការជឿទុកចិត្តគ្នារវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ៕

បកប្រែដោយ Thanh Cong