ទិវាបង្កើតកងទ័ពជើងទឹករុស្ស៊ីជាទិវាមួយដ៏សំខាន់របស់សហព័ន្ធរុស្ស៊ី។ នៅថ្ងៃនេះ ប្រជាជនរុស្ស៊ីពីគ្រប់ទិសទីបានទៅកាន់ទីក្រុង Saint Petersburg ដើម្បីចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ និងទស្សនាសកម្មភាពនានានៃពិធីព្យុះហយាត្រារបស់កងទ័ពជើងទឹករុស្ស៊ី។

leftcenterrightdel
ក្រុមត្រែទ័ពនៃកងទ័ពជើងទឹកវៀតណាមបានចូលរួមក្នុងពិធីព្យុហយាត្រនៅប្រទេសរុស្ស៊ី (រូបថត៖baohaiquanvietnam.vn)
leftcenterrightdel
ក្រុមត្រែទ័ពនៃកងទ័ពជើងទឹកវៀតណាមដើរក្បួនដង្ហែរតាមវិថីនៅទីក្រុង Saint-Peterburg (រូបថត៖baohaiquanvietnam.vn)

 

ការចាត់បញ្ជូនក្រុមត្រែទ័ពនៃកងទ័ពជើងទឹកវៀតណាមចូលរួមក្នុងពិធីព្យុហយាត្រារបស់កងទ័ពជើងទឹករុស្ស៊ីលើកនេះ ពិតជាមានអត្ថន័យសំខាន់ៗ ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជន និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក។ ព្រមទាំងបង្ហាញឲ្យឃើញពីមនោសញ្ចេតនារបស់កងទ័ព និងកងទ័ពជើងទឹកវៀតណាមចំពោះកងទ័ព និងកងទ័ពជើងទឹករុស្ស៊ី៕

បកប្រែដោយ Duy Hoan