ក្នុងកិច្ចពិភាក្សាជាមួយលោក Sanjay Mitra លោក Nguyen Chi Vinh បានបញ្ជាក់ថា រដ្ឋាភិបាល និងក្រសួងការពារប្រទេសវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌា និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរថែមទៀត។ រដ្ឋាភិបាលនិងក្រសួងការពារប្រទេសវៀតណាមក៏ជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លា។

leftcenterrightdel
កិច្ចសន្ទនាស្ដីពីគោលនយោបាយការពារជាតិរវាងវៀតណាម និងឥណ្ឌាលើកទី១១ (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានវាយតំលៃថា នៅពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរត្រូវបានពង្រីកយ៉ាងទូលំទូលាយស៊ីជម្រៅ។ ភាគីទាំងពីរឯកភាពថា នៅពេលខាងមុខនេះ នឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា បង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ លើកកម្ពស់លទ្ធផលនៃយន្តការកិច្ចសន្ទនានិងកិច្ចពិគ្រោះយោបល់នានា បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្ដាលធនធានមនុស្ស អនុវត្តកិច្ចសហប្រតិបត្តិការរវាងអង្គភាពនៃកងទ័ពទាំងពីរ ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យាព័ត៌មាន សហប្រតិបត្តិការនៅវេទិកាពហុភាគី ចែករំលែកបទពិសោធន៍អំពីការហ្វឹកហ្វឺនកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ៕

បកប្រែដោយ Thuy Anh