leftcenterrightdel
គណៈប្រតិភូអនុពន្ធយោធាបរទេសថតរូបជាមួយកម្មាភិបាល និងនាយទាហាននៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម

ក្នុងឱកាសនេះដែរ គណៈប្រតិភូអនុពន្ធយោធាបរទេសបានស្វែងយល់អំពីដំណើរការបង្កើត និងអភិវឌ្ឍរបស់នាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងការចូលរួមសកម្មភាពរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ តំណាងនាយកដ្ឋានរក្សាសន្តិភាព​វៀត​ណាមក៏បានជូនដំណឹងអំពីសន្និសីទអន្តរជាតិ សំដៅលើកកំពស់សមត្ថភាពចូលរួមសកម្មភាពរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិរបស់វៀតណាម នាដើមខែកញ្ញា ឆ្នាំ២០១៨ ដែលរៀបចំដោយវៀតណាម និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ  (UNDP)។

តាងនាមគណៈប្រតិភូអនុពន្ធយោធាបរទេស លោកវរសេនីយ៍ឯក Mpiwa Kgotso Abiel អនុពន្ធយោធាអាហ្វ្រិកខាងត្បូងបានវាយតំលៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម និងប្រសិទ្ធភាពរបស់វៀតណាមក្នុងវិស័យរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ លោកក៏អបអរសាទរចំពោះវៀតណាមដែលត្រូវបានជ្រើសរើសជាកន្លែងបង្វឹកបង្ហាត់សកម្មភាពរក្សាសន្តិភាពក្នុងក្របខ័ណ្ឌកម្មវិធីភាពជាដៃគូត្រីភាគី៕

បកប្រែដោយ Thuy Anh