leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ទោ Parinya Khoonnasee

លោកឧត្តមសេនីយ៍ទោ Parinya Khoonnasee បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិក្នុងពេលកន្លងមក ជាពិសេសគឺការផ្លាស់ប្ដូរគណៈប្រតិភូ ការជួបប្រាស្រ័យទាក់ទងរវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ និងការចែករំលែកបទពិសោធន៍។ លោកឧត្តមសេនីយ៍ទោ Parinya Khoonnasee មានបំណងចង់ថា កងទ័ពនៃប្រទេសទាំងពីរនឹងបើកទូលាយថែមទៀតនូវ​កិច្ចសហប្រតិបត្តិការលើការស្វែងរក សង្គ្រោះ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

រីឯលោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh វិញបានចាត់ទុកថា ទំនាក់ទំនងរវាងវៀតណាមនិងថៃកាន់តែអភិវឌ្ឍដ៏ល្អប្រសើរ ដែលក្នុងនោះក៏រួមមានទាំងទំនាក់ទំនងលើវិស័យការពារជាតិផងដែរ។ ព្រមទាំងលោកបានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទំនាក់ទំនងជាមួយថៃ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងជាមួយថៃឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀត។ លោកក៏សង្កត់ធ្ងន់ថា វៀតណាមគាំទ្រថៃទទួលបានឋានៈធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១៩ ប្រកបដោយជោគជ័យ៕

បកប្រែដោយ Thuy Anh