leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh ថ្លែង​ក្នុង​ពិ​ធី​

ថ្លែងក្នុងពិធី លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh ឲ្យដឹងថា វគ្គហ្វឹកហ្វឺនលើកនេះពិតជាមានសារៈសំខាន់ណាស់ ដែលរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពក្នុងការរៀបចំវគ្គហ្វឹកហ្វឺនជាបន្តៗ និងកសាងមូលដ្ឋានហ្វឹកហ្វឺនរក្សាសន្តិភាពរបស់វៀតណាមឲ្យមានសមត្ថភាពស្មើនឹងបណ្តាប្រទេសដ៏​ទៃទៀត​នៅក្នុងតំបន់។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh ថត​រូប​ជុំ​ជា​មួយ​​អ្នក​តំ​ណាងទាំង​ឡាយ​​

វគ្គហ្វឹកហ្វឺនអ្នកជំនាញយោធាចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិលើកទី៧នេះ ប្រព្រឹត្តទៅពីថ្ងៃទី១៦ ខែកក្កដា ដល់ថៃទី៣ ខែសីហា នៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម។ នេះគឺជាវគ្គហ្វឹកហ្វឺនដំបូងបង្អស់ដែលមានការចូលរួមបង្រៀនពីគ្រូបង្រៀនជានាយទាហាននៃកងទ័ពប្រជាជនវៀតណាម រួមជាមួយអ្នកជំនាញដែលមានបទពិសោធន៍មកពីប្រទេសហូល្លង់ ប្រទេសអូទ្រីស ប្រទេសកាណាដា ប្រទេសអាល្លឺម៉ង់ និងប្រទេសស្វីស៕

បកប្រែដោយ Duy Hoan