leftcenterrightdel
លោក Nguyen Chi Vinh មានប្រសាសន៍ក្នុងកិច្ចប្រជុំ

នៅកិច្ចប្រជុំ ADSOM ប្រធានគណៈប្រតិភូទាំងឡាយបានពិភាក្សាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងបណ្ដាប្រទេសអាស៊ាន; លទ្ធផលនៃកិច្ចប្រជុំរបស់ស្ថាប័នស្រាវជ្រាវកងទ័ពនៃបណ្ដាប្រទេសអាស៊ាន; កម្មវិធីរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តី ការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+); និងបណ្ដាការផ្តួចផ្ដើមគំនិតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់អាស៊ាន។ ប្រធានគណៈប្រតិភូទាំងឡាយបានបញ្ជាក់ជាថ្មីម្ដងទៀតលើសារៈសំខាន់នៃសាមគ្គីភាព ឯកភាពក្នុងអាស៊ាន ដើម្បីទប់ទល់នឹងបញ្ហាប្រឈមសន្តិសុខរួម។ ប្រធានគណៈប្រតិភូទាំងឡាយក៏បានចាត់ទុកថា អាស៊ានគប្បីជម្រុញកិច្ចសហប្រតិបត្តិការជាមួយដៃគូធំៗ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

leftcenterrightdel
តំណាងទាំងឡាយចូលរួមកិច្ចប្រជុំ

ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ានបូក (ADSOM+) ដោយមានការចូលរួមពីបណ្ដាប្រទេសអាស៊ាន និងប្រទេសដៃគូ រួមមានឥណ្ឌា រុស្ស៊ី អូស្ត្រាលី នូវែលហ្សេឡង់ ចិន អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង លោកអគ្គលេខាធិការរងអាស៊ាន Hoang Anh Tuan បានជូនដំណឹងអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់អាស៊ាន។ លោក Hoang Anh Tuan បានសង្កត់ធ្ងន់ថា ទស្សនៈរបស់អាស៊ានគឺដោះស្រាយរាល់ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោរពសេរីភាពក្នុងការធ្វើនាវាចរណ៍ អាកាសចរណ៍។ ប្រធានគណៈប្រតិភូទាំងឡាយក៏បានផ្ដល់យោបល់លើសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ ADMM+ ស្ដីពីការប្រឆាំងនឹងភេរវកម្ម និងវិធានការកសាងទំនុកទុកចិត្ត។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួម ADSOM និង ADSOM+ លោក Nguyen Chi Vinh បានជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូសិង្ហបុរី នូវែលសេឡង់ អូស្រ្តាលី ចិន ជប៉ុន អាមេរិក។ល៕

បកប្រែដោយ Thuy Anh