leftcenterrightdel
ប្រគល់លិខិតបញ្ជាក់ការសិក្សាជូនកម្មាភិបាលនៃកងទ័ពប្រជាជនឡាវ

ថ្លែងនៅក្នុងពិធី លោកវរសេនីយ៍ឯក Duong Hong Anh អនុប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្តយោធាវៀតណាមឲ្យដឹងថា វគ្គហ្វឹកហ្វឺនបានសំដៅទៅលើការសិក្សាអំពីមូលដ្ឋានគ្រឹះនៃវិធីសាស្ត្រស្រាវជ្រាវ វិធីសាស្ត្រកសាងផែនការការងារប្រវត្តិសាស្ត្រយោធា និងបទពិសោធន៍ក្នុងការរៀបចំសិក្ខាសាលា។ លោកវរសេនីយ៍ឯក Duong Hong Anh បានវាយតំលៃថា កម្មាភិបាលរបស់កងទ័ពប្រជាជនឡាវដែលចូលរួមក្នុងវគ្គហ្វឹកហ្វឺននេះ មានការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវ។ លោកវរសេនីយ៍ឯក Duong Hong Anh     សង្ឃឹមថា នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ កម្មាភិបាល នៃកងទ័ពប្រជាជនឡាវដែលចូលរួមក្នុងវគ្គហ្វឹកហ្វឺននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍផ្នែកប្រវត្តិសាស្ត្រយោធារបស់ប្រទេសឡាវ និងរួមចំណែកក្នុងការជំរុញការងារស្រាវជ្រាវវិទ្យាសាស្ត្រប្រវត្តិសាស្រ្តយោធាឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើជាច្រើនថែមទៀត៕

បកប្រែដោយ Duy Hoan