leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Van Hanh ប្រគល់​លិខិត​បញ្ជាក់​ការ​សិក្សា​ជូន​កម្មា​ភិ​បាល​នៃ​តុលា​ការ​យោ​ធា​ឡាវ

ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Van Hanh អនុប្រធានតុលាការប្រជាជនកំពូល និងជាប្រធានតុលាការយោធាមជ្ឈិមបានលើកឡើងថា  ក្នុងរយៈពេលមួយខែនៃវគ្គហ្វឹកហ្វឺននេះ កម្មាភិបាលនៃតុលាការយោធាឡាវទទួលបានចំណេះដឹងសំខាន់ៗ ជាច្រើនអំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌរបស់វៀតណាម រួមទាំងចំណេះដឹងទូទៅ ក៏ដូចបទពិសោធន៍ជាក់ស្តែងមួយចំនូនអំពីជំនាញដែលទាក់ទិននឹងវិស័យតុលាការយោធាផងដែរ។

ដោយផ្អែកលើចំណេះដឹងដែលទទួលបានក្នុងវគ្គហ្វឹកហ្វឺននេះ លោកឧត្តមសេនីយ៍ត្រី Nguyen Van Hanh សង្ឃឹមថា នៅពេល​វិល​ត្រឡប់មកមាតុប្រទេសវិញ កម្មាភិបាលនៃតុលាការយោធាឡាវនឹងបន្តសិក្សាស្រាវជ្រាវ ហើយអនុវត្តប្រកបដោយប្រសិទ្ធភាពលើការ​ងារជាក់ស្តែងនៅអង្គភាពរបស់ខ្លួន រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រព័ន្ធតុលាការយោធារបស់ប្រទេសឡាវឲ្យកាន់តែរឹងមាំថែមទៀត៕

បកប្រែដោយ Duy Hoan