leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ជួបសន្ទនាជាមួយលោកឧត្តមនាវីឯក Um Hyun-seong

តាងនាមក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Phan Van Giang បានស្វាគមន៍ចំពោះលោកឧត្តមនាវីឯក Um Hyun-seong ដោយបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាប៉ុន្មានឆ្នាំកន្លងមក ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរផង។ ជាពិសេសនៅចុងខែមេសា ឆ្នាំ២០១៨ ក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកូរ៉េខាងត្បូងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរហូតដល់ឆ្នាំ២០៣០ ដែលបានយល់ព្រមបន្តពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិដើម្បីឱ្យសមស្របទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមនាវីឯក Um Huyn-seong
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ថតរូបអនុស្សាវរីយ៍ជាមួយលោកឧត្តមនាវីឯក Um Huyn-seong និងគណៈប្រតិភូ

ចំណែកលោកឧត្តមនាវីឯក Um Huyn-seong បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក Phan Van Giang ដោយបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួបគណៈប្រតិភូ។ លោកឧត្តមនាវីឯក Um Huyn-seong ក៏បានជម្រាបជូនពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយលោកឧត្តមនាវីទោ Pham Hoai Nam មេបញ្ជាការកងទ័ពជើងទឹក ដែលក្នុងនោះភាគីទាំងពីរបានផ្លាស់ប្តូរ និងយល់ព្រមលើបណ្តាខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ៕

បកប្រែដោយ Duy Hoan