នាថ្ងៃទី ៤ ខែកក្តា នៅទីស្នាក់ការក្រសួងការពារជាតិជប៉ុន លោក Ro Manabe និងលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអញ្ជើញធ្វើជាសហអធិបតីក្នុងកិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិរវាងវៀតណាមនិងជប៉ុន លើកទី៦។

leftcenterrightdel
ទិដ្ឋ​ភាព​នៃ​កិច្ច​សន្ទ​នា​ (រូប​ថត៖ vov.vn)

ក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានពិភាក្សាលើស្ថានភាពអន្ដរជាតិ និងតំបន់ ហើយនិងឯកភាពថា សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ គឺជានិន្នាការរួមរបស់គ្រប់ប្រទេសក្នុងសម័យបច្ចុប្បន្ន  និងរាល់ជម្លោះត្រូវតែដោះស្រាយតាមការសន្ទនាដោយសន្តិវិធី និងតាមច្បាប់អន្ដរជាតិ មិនប្រើកម្លាំងឬគំរាមកំហែងប្រើកម្លាំង។

ស្ដីពីកិច្ចសហប្រតិបត្តិកាលើវិស័យរការពារជាតិទ្វេភាគី ភាគីទាំងពីរឲ្យដឹងថា ឈរលើមូលដ្ឋាននៃអនុស្សារណៈយោគយល់គ្នាររវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិជប៉ុន ដែលចុះហត្ថលេខា នៅខែតុលា ឆ្នាំ ២០១១ និងយន្ដការសហប្រតិបត្តិការរវាងភាគីទាំងពីរបន្តមានការរីកចម្រើន ប្រកបដោយប្រសិទ្ធភាពលើវិស័យមួយចំនួនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់  ការជួបប្រាស្រ័យរវាងកងទ័ពជើងទឹក កងទ័ពជើងអាកាស ការបណ្តុះបណ្តាលធនធានមនុស្ស និងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាដើម៕

បកប្រែដោយ Thanh Cong