leftcenterrightdel
លោក Nguyen Chi Vinh និងលោក Randall Schriver

ក្នុងជំនួប លោក Nguyen Chi Vinh វាយតំលៃថា នៅពេលកន្លងមក កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរមានប្រសិទ្ធិភាពជាក់ស្ដែង សមស្របនឹងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។ លោក Nguyen Chi Vinh ស្នើឲ្យភាគីទាំងពីរគប្បីបន្តជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនថែមទៀត ក្នុងនោះផ្ដោតទៅលើការជំនះផលវិបាកដោយសង្រ្គាម ការស្វែងរក និងសង្រ្គោះ ជំនួយមនុស្សធម៌ បណ្ដុះបណ្ដាល។ល។

លោក Randall Schriver ចាត់ទុកថា ដោយមានការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគីកាន់តែអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកក្នុងការជម្រុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអាមេរិក៕

បកប្រែដោយ Thuy Anh