leftcenterrightdel
មេបញ្ជាការទ័ពជើងទឹកភូមិន្ទម៉ាឡេស៊ីត្រួតពលទ័ពជើងទឹកវៀតណាម

បន្ទាប់ពីកម្មវិធី​បដិសណ្ឋារកិច្ច​គណៈប្រតិភូ​ មេបញ្ជាការទ័ពជើងទឹកវៀតណាម និងមេបញ្ជាការទ័ពជើងទឹកម៉ាឡេស៊ីបានពិភាក្សាការងារ។ លោក Pham Hoai Nam បញ្ជាក់ថា ទំនាក់ទំនងលើវិស័យការពារជាតិរវាងកងទ័ពជើងទឹកវៀតណាមនិងកងទ័ពជើងទឹកម៉ាឡេស៊ីបានអភិវឌ្ឍន៍ល្អប្រសើរ នៅពេលកន្លងមក និងជាគំរូក្នុងទំនាក់ទំនងលើវិស័យការពារជាតិនៅអាស៊ាន។

លោកមេបញ្ជាការទ័ពជើងទឹកម៉ាឡេស៊ីមានជំនឿជឿជាក់ថា ទំនាក់ទំនងរវាងទ័ពជើងទឹកនៃប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍឡើងកំរិតថ្មីនៅពេលខាងមុខ។ លោក Tan Sri Ahmad Kamarulzaman បានអញ្ជើញនាវាមុជទឹករបស់ទ័ពវៀតណាមទៅបំពេញទស្សនកិច្ចនៅម៉ាឡេស៊ីដើម្បីផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ជាមួយនាវាមុជទឹកម៉ាឡេស៊ីនៅពេលខាងមុខនេះ៕

បកប្រែដោយ Thuy Anh