leftcenterrightdel
ប្រគល់បាច់ផ្កាជូនលោក Somdy Douangdy ឧបនាយករដ្ឋមន្រ្តីឡាវ

លោកឧត្តមសេនីយ៍ត្រី Ha Tan Tien មេបញ្ជាការរងនៃយោធភូមិភាគទី៤ បានជម្រាបជូនពីលទ្ធផលនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងយោធភូមិភាគទី៤ និងប្រទេសឡាវ។ ក្នុងនោះ បញ្ជាការដ្ឋានយោធភូមិភាគទី៤ បានបញ្ជាណែនាំឲ្យស្ថាប័ន និងអង្គភាពនានានៃយោធភូមិភាគសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងអង្គភាពនានារបស់ប្រទេសឡាវដែលជាប់ព្រំដែន ដើម្បីផ្សព្វផ្សាយឲ្យប្រជាជនអនុវត្តតាមគោលមាគ៌ា គោលការណ៍ និងគោលនយោបាយរបស់បក្សទាំងពីរ រដ្ឋទាំងពីរ។ ដោយមានការយកចិត្តទុកដាក់ និងជួយគាំទ្រពីគណៈកម្មាធិការបក្ស អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសឡាវនៅរដូវប្រាំងឆ្នាំ ២០១៧ - ២០១៨ កម្លាំងរុករកអដ្ឋិធាតុយុទ្ធជនពលី បានរុករក ប្រមូលអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពិលីជីវិតនៅប្រទេសឡាវបានចំនួន ១៨៣នាក់ ហើយធ្វើមាតុភូមិនិវត្តមកកាន់មាតុប្រទេសវិញ។

     

leftcenterrightdel
ពិធី​ទទួលបដិសណ្ឋាកិច្ចលោក Somdy Douangdy នៅបញ្ជាការដ្ឋាន​យោធភូមិភាគទី៤

 

នៅក្នុងឱកាសនេះ លោក Somdy Douangdy និងថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាញទី៤ បានព្រមព្រៀងគ្នាលើទិសដៅក្នុងការបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងយោធភូមិភាគទី៤ ជាមួយបណ្តាអង្គភាពរបស់ប្រទេសឡាវ តាមខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដើម្បីអនុវត្តគម្រោងនានាស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ សហការគ្នាក្នុងការថែរក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ រួមចំណែកដល់ការរឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរ វៀតណាមនិងឡាវ៕

បកប្រែដោយ Thanh Cong