leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបកម្មាភិបាល និងសិក្ខាកាមនៃសកលវិទ្យាល័យការពារជាតិនៃកងទ័ពរំដោះប្រជាជនចិន

ក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងចិនមានសារៈសំខាន់ជាយុទ្ធសាស្ត្រចំពោះប្រទេសទាំងពីរក៏ដូចជាចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅតំបន់។ ការបង្កើតទំនាក់ទំនងមិត្តភាពជាអ្នកជិតខាងល្អ និងយូរអង្វែងជាមួយចិន គឺជាគោលនយោបាយអាទិភាពចំបងក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ឲ្យដឹងថា ទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគីត្រូវបានពង្រឹង និងដើរតួនាទីសំខាន់ៗក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ វៀតណាម និងចិន។ ។ កងទ័ពនៃប្រទេសទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់​ជាន់ថ្នាក់ជាច្រើនដូចជាការជួបប្រាស្រ័យទាក់ទងរវាងនាយទាហានវ័យក្មេង  ដំណើរការយាមល្បាតរួម និងផ្លាស់ប្តូរលើវិស័យអប់រំបណ្តុះបណ្តាលជាដើម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក​ឧត្តមសេនីយ៍ទោ Xiao Tianliang នាយករងនៃសាកលវិទ្យាល័យការពារជាតិនៃកងទ័ពរំដោះប្រជាជនចិន

តាងនាមឱ្យគណៈប្រតិភូ លោកឧត្តមសេនីយ៍ទោ Xiao Tianliang បានថ្លែងអំណរគុណចំពោះ​ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់ថ្នាក់ដឹកនាំនៃក្រសួងការពារប្រទេសវៀតណាម។ លោកបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចការងារលើកនេះនៅវៀតណាមរបស់គណៈប្រតិភូ ក្នុងបំណងសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការហ្វឹកហ្វឺន ការបណ្តុះបណ្តាល អប់រំ និងការកសាងកងទ័ព ក៏ដូចជាការងារបក្ស ការងារនយោបាយ របស់កងទ័ពប្រជាជនវៀតណាម តាមរយៈនោះបានរួមចំណែកធ្វើឱ្យទំនាក់ទំនងលើវិស័យការពារជាតិរវាងវៀតណាម និងចិនកាន់តែស៊ីជម្រៅ​ថែមទៀត។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ថតរូបជាមួយកម្មាភិបាលនិងសិក្ខាកាមនៃសកលវិទ្យាល័យការពារជាតិនៃកងទ័ពរំដោះប្រជាជនចិន

បកប្រែដោយ Duy Hoan