leftcenterrightdel
លោក Pham Ngoc Minh និងលោក Michael Stencel

ក្នុងឱកាសនេះ លោក Pham Ngoc Minh បានចាត់ទុកថា ជាមួយនឹងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍដ៏ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ លោកក៏បានសម្ដែងនូវការជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរនៅពេលខាងមុខ។

លោក Michael Stencel បានជូនដំណឹងជាមួយលោក Pham Ngoc Minh អំពីលទ្ធផលនៃជំនួបធ្វើការជាមួយគណៈកម្មាធិការជាតិស្ដីពីការស្វែងរកនិងជួយសង្រ្គោះរបស់វៀតណាម។ លោក Pham Ngoc Minh បានស្នើថា នៅពេលខាងមុខនេះ កងទ័ពនៃប្រទេសទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកិច្ចសហប្រតិបត្តិការ សំដៅបង្កើនសមត្ថភាពរបស់ភាគីនិមួយៗ រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សត្តិសមនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក៕

បកប្រែដោយ Thuy Anh