leftcenterrightdel
ទិដ្ឋភាពនៃជំ​នួបធ្វើការ​វាងគណៈប្រ​តិ​ភូ​នៃក្រសួងការពារជាតិរុស្ស៉ី និងនាយកដ្ឋានរក្សាសន្តិភាព​វៀត​ណាម​

នៅក្នុងជំនួបធ្វើការនេះ ភាគីទាំងពីរបានសម្តែងនូវក្តីសង្ឃឹមចង់ចែករំលែកបទពិសោធន៍អំពីការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកវរសេនីយ៍ឯក Hoang Kim Phung ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានបញ្ជាក់ថា តាមរយៈការចែករំលែកបទពិសោធន៍ និងការដាក់ចេញនូវគំនិតផ្តួចផ្តើម  កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងរុស្ស៊ីក្នុងវិស័យរក្សាសន្តិភាព ត្រូវ​បានពង្រឹង និងពង្រីកឲ្យ​កាន់តែខ្លាំងថែមទៀត។

លោកឧត្តមសេនីយ៍ទោ Sergey Vasilievich បានវាយតម្លៃជាវិជ្ជមានអំពីបទពិសោធន៍ក្នុងការបំពេញការងាររបស់នាយទាហានវៀតណាមនៅឯអង្គភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅអាហ្វ្រិក។ នាយទាហាន វៀតណាមដែលមានគុណសម្បត្តិល្អ និង​បានអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ រីឯកងកម្លាំងរក្សាសន្តិភាពរនៃអង្គការសហប្រជាជាតិរបស់រុស្ស៊ីមានបទពិសោធន៍ក្នុងការធ្វើយុទ្ធនាការមនុស្សធម៌ និងមានឆន្ទៈចង់ចែករំលែកបទពិសោធន៍ជាមួយភាគីវៀតណាមក្នុងវិស័យនេះផងដែរ៕

បកប្រែដោយ Duy Hoan