leftcenterrightdel
អ្នកចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលថតរូបជុំគ្នា

 

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Hoang Nhien នាយកវិទ្យាស្ថានប្រវត្តិសាស្រ្តយោធាវៀតណាមឱ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងមក វិទ្យាស្ថានប្រវត្តិសាស្រ្តយោធាវៀតណាមបានចងក្រងឯកសារមួយចំនួនស្តីពីវិធីសាស្រ្តស្រាវជ្រាវប្រវត្តិសាស្ត្រ និងមុខវិជ្ជាប្រវត្តិសាស្រ្តយោធា ដើម្បីធ្វើជាឯកសារស្រាវជ្រាវ និងបណ្តុះបណ្តាលឲ្យកម្មាភិបាលនៃកងទ័ពប្រជាជនឡាវ និងកងយោធពលខេមរភូមិន្ទ។

តាមលោកឧត្តមសេនីយ៍ត្រី Nguyen Hoang Nhien បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលក្នុងរយៈពេលមួយខែនេះសម្រាប់បំប៉ន់ចំណេះដឹង និងវិធីសាស្រ្តស្រាវជ្រាវប្រវត្តិសាស្រ្តយោធា និងការងារគ្រប់គ្រងប្រវត្តិសាស្រ្តយោធាឲ្យកម្មាភិបាលនៃកងទ័ពប្រជាជនឡាវ។ នេះជាខ្លឹមសារមូលដ្ឋាន​សម្រាប់កម្មាភិបាលនៃកងទ័ពប្រជាជនឡាវយកទៅអនុវត្តលើការងារជាក់ស្តែងនៅស្ថាប័នឬអង្គភាពរបស់ខ្លួន៕

បកប្រែដោយ Duy Hoan