leftcenterrightdel
លោក Be Xuan Truong ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក Sergey Vasilievich

ក្នុងឱកាសនេះដែរ លោក Be Xuan Truong បានបញ្ជាក់ថា នៅពេលកន្លងមក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម - សហព័ន្ធរុស្ស៊ីកាន់តែរីកចំរើន និងមានប្រសិទ្ធភាពជាក់ស្ដែង។ 

លោក Be Xuan Truong ស្នើថា  ភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូយោធាគ្រប់ជាន់ថ្នាក់ ផ្លាស់ប្តូរព័ត៌មាន ចែក​រំលែកបទពិសោធន៍ និងសមត្ថភាពលើវិស័យរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ តាមរយៈការបង្វឹកបង្ហាត់ រៀបចំសិក្ខាសាលា សិក្សា និងផ្លាស់ប្តូររវាងអ្នកជំនាញការនៃប្រទេសទាំងពីរនៅពេលខាងមុខនេះ។

លោក Sergey Vasilievich បញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ីនឹងជួយវៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ព្រមទាំងលោកលើកឡើងនូវការយកចិត្តទុកដាក់របស់រុស្ស៊ីចំពោះបទពិសោធន៍របស់វៀតណាមក្នុងការបំពេញភារកិច្ចរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង៕

បកប្រែដោយ Thuy Anh